ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល
- 2019-08-20 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល
ចន្លោះមិនឃើញ
ធ្វើដំណើរទៅខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។
ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន ដែលមានតម្លៃសមរម្យ ប៉ុន្តែកុំភ្លេចសម្អាតនិងចោលសំរាមក្នុងធុងផង។
ទឹកជ្រោះតាចាក មានទីតាំងនៅឃុំទួលគគី ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមក្រុងខេមរភូមិន្ទ៕
ចុចអាន៖ ៥កន្លែងល្អបំផុតសម្រាប់អ្នកកំពុងធុញថប់ ចង់ដើរលេងលំហែឲ្យស្រស់ស្រាយ
អត្ថបទ៖ លឹម សុនា