រូបភាពសំណង់អាគារប្លែកៗនិងកម្រនៅជុំវិញពិភពលោក
- 2019-08-27 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពសំណង់អាគារប្លែកៗនិងកម្រនៅជុំវិញពិភពលោក
ចន្លោះមិនឃើញ
មានអាគារជាច្រើនប្រភេទសាងសង់ទៅតាមរចនាបទតាមប្រទេសនីមួយៗ តែសម្រាប់អាគារខាងក្រោមនេះវិញ ទស្សនាហើយពិតជាមិនគួរឲ្យជឿថាជារូបពិត។ អាគារទាំងនោះរួមមាន៖
១ អាគារThe Kunsthaus Graz ក្នុងប្រទេសអូទ្រីស
សាលសិល្បៈដ៏ទំនើបបែបនេះត្រូវបានគេហៅថា Friendly Alien។ អ្នកខ្លះមើលឃើញអាគារនេះដូចជាបេះដូងត្រីបាឡែន។ The Kunsthaus ត្រូវបានបង្កើតឡើងតាមបែបស្ថាបត្យកម្មថ្មីច្នៃប្រឌិត។
២ សារមន្ទីរGuggenheim ក្នុងទីក្រុង Bibao ប្រទេសអេស្ប៉ាញ
នេះគឺជាអាគារមួយក្នុងចំណោមសំណង់ដ៏អស្ចារ្យបំផុតនៅលើពិភពលោកក្នុងរចនាបថ Deconstructivism។ ស្ថាបត្យករ Philip Johnson បានពិពណ៌នាថា វាជា“ អគារដ៏អស្ចារ្យបំផុតនៅសម័យកាលរបស់យើង” ។ សារមន្ទីរនេះមានទាំងការតាំងពិព័រណ៍អចិន្រ្តៃយ៍និងបណ្តោះអាសន្ន ដោយឡែកពិព័រណ៍អចិន្រ្តៃយ៍ត្រូវបានឧទ្ទិសដល់សិល្បៈនៃសតវត្សទី ២០ ។
៣ ផ្សារទំនើបMarkthal ក្នុងទីក្រុងRotterdam ប្រទេសហូឡង់
សាលផ្សារនេះគឺស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។ លើសពីនេះទៅទៀត នៅថ្ងៃសម្ភោធផ្សារនោះ ក៏មានការចូលរួមពីម្ចាស់ក្សត្រីហូឡង់ដែរ។ ផ្នែកខាងក្នុងនៃអគារនេះត្រូវបានតុបតែងដោយស្នាដៃសិល្បៈ Arno Coenen៖ ផ្លែឈើ បន្លែ ត្រី និងផ្កា។
៤ ច្រកទ្វារធំនៅ Abu Dhabi នៃអារ៉ាប់រួម
អាគារនេះផងដែរមានកម្ពស់ ១៥៨ ម៉ែត្រជាងរួមមាន ៣៥ ជាន់ពីដី។ លើសពីនេះទៅទៀតនោះ គឺកំណត់ត្រាពិភពលោកបានឲ្យឈ្មោះថា the world’s furthest leaning man-made tower."។
៥ សារមន្ទីរវិទ្យាសាស្ត្រនៅសាំងហ្គាពួរ (ArtScience Museum)
សារមន្ទីរនេះគឺជាអាគារដ៏ទាក់ទាញយ៉ាងខ្លាំងមួយក្នុងចំណោមអាគារនៅប្រទេសសាំងហ្គាពួរ។ វាមានរូបរាងដូចជាបាតដៃឬផ្កាឈូក។ រីឯអាគារកប់ពពក ៣ នៅខាងក្រោយនោះដែលមានកប៉ាល់នៅខាងលើនៅហៅថា Marina Bay Sands ប្រមូលផ្តុំទៅដោយសណ្ឋាគារដ៏ប្រណីតៗនិងជាស្នាដៃឯកនៃទីក្រុងសាំងហ្គាពួរ។
៦ ផ្សារទិញឥវ៉ាន់ Emporia នៅទីក្រុង Malmo ប្រទេសស៊ុយអែត
មជ្ឈមណ្ឌលផ្សារទំនើបនេះគឺធំជាងគេនៅតំបន់ Scandinavia ។ កញ្ចក់ពត់ពីរជាន់ព័ទ្ធជុំវិញរនាំងអង្កត់ទ្រូងដែលកាត់តាមអាគារហាក់ដូចជាវានឹងធ្លាក់ចុះ។ នៅខាងក្នុង អ្នកទស្សនានិងអ្នកដើរផ្សារអាចរកឃើញជណ្តើរយន្តដែលមានពណ៌ស្រស់ឆើតឆាយ ក្រៅពីការអង្គុយកៅអីអង្គុយនិងសួនកំសាន្ត។
៧ មជ្ឈមណ្ឌល Heydar Aliyev នៅបាគូប្រទេសអាស៊ែបៃហ្សង់
អាគារនេះទំនងជាអាគារដ៏គួរឲ្យចង់ដឹងនិងចងចាំនៅក្នុងតំបន់បាគូ។ ស្ថាបត្យករស្រីដ៏ឆ្នើម Zaha Hadid ដែលត្រូវបានគេស្គាល់ថាស្រឡាញ់រូបរាងរបស់«alien»ដែលបានរចនារូបរាងដូចជាវត្ថុរាវនៃអគារ។ នៅខាងក្នុងមានសាលតាំងពិព័រណ៍និងការិយាល័យ។
៨ ប្រាសាទផ្កាឈូកក្នុងភូមិ Bahapur ប្រទេសឥណ្ឌា
អាគារដែលមានរូបរាងដូចផ្កាឈូកមួយទៀតនោះគឺ ជាកន្លែងសម្រាប់គោរពព្រះដ៏សំខាន់នៃជំនឿBaha'i Faith។
ចុចអានបន្ត៖
លោកយាយអាយុ ១០៧ ឆ្នាំ ទម្លាយអាថ៌កំបាំងដែលធ្វើឲ្យអាយុវែង
តោះមកស្វែងយល់ពីឈ្មោះដើមឈើ ដែលជាតំណាងឲ្យប្រទេសនីមួយៗ!
ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន