៥ កន្លែងអាចទស្សនាធម្មជាតិយ៉ាងច្បាស់ នៅមិនឆ្ងាយប៉ុន្មានពីបាងកក
- 2019-08-27 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ កន្លែងអាចទស្សនាធម្មជាតិយ៉ាងច្បាស់ នៅមិនឆ្ងាយប៉ុន្មានពីបាងកក
ចន្លោះមិនឃើញ
បើអ្នកកំពុងធុញ នឿយណាយ គួរតែចំណាយពេលដើរលេងឲ្យសប្បាយចិត្តម្តង។ ខាងក្រោមនេះជាតំបន់ទេសចរណ៍បែបធម្មជាតិ៥កន្លែងនៅប្រទេសថៃ ដែលជួយឲ្យអ្នកសប្បាយចិត្តឡើងវិញ។
១. Bang Krachao នៅខេត្ត Samut Prakan
សម្រាប់អ្នកដែលចង់ស្វែងរកតំបន់ទេសចរណ៍អាចដកដង្ហើមបានស្រួល ស្រូបខ្យល់អាកាសបរិសុទ្ធ កុំភ្លេចមកលេង Bang Krachao ដែលជាទីស្ថានធម្មជាតិនៅចំកណ្ដាលទីក្រុង។ ទីនេះអ្នកខ្លះហៅថា សួតនៃទីក្រុងបាងកក ដោយសារពោរពេញដោយដើមឈើច្រើនប្រភេទ។ ក្រៅពីនេះ ក៏អ្នកអាចជិះកង់លេង ដើរលេងនៅផ្សាលើទឹក ទស្សនាប្រាសាទ និងសួនឧទ្យាន ព្រមទាំងកម្សាន្តភ្នែកនៅសារមន្ទីរជល់ត្រីជាដើម។
២. ទឹកធ្លាក់ Pang Sida នៅខេត្ត Srakaew
នេះជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញក្នុងខេត្ត Srakaew ដែលជាពេលលោកអ្នកត្រូវយកភាពអស់កម្លាំងចេញពីខ្លួន។ លើសពីនេះ អ្នកអាចកម្សាន្តនៅសួនឧទ្យានជាតិ Pang Sida ហើយមកអង្គុយញ៉ាំអាហារឆ្ងាញ់ៗ រីករាយនឹងទេសភាពបែបព្រៃព្រឹក្សានៅទីនោះយ៉ាងត្រជាក់ចិត្ត។
៣. សួនឧទ្យានជាតិ Khao Yai នៅខេត្ត Nakhon Ratchasiman
បើជ្រុលជាមកទីនេះហើយ អ្នកគួរចំណាយពេលគេងបោះតង់ ដើម្បីឲ្យធម្មជាតិជួយបណ្ដេញភាពហត់នឿយរបស់អ្នកចេញពីក្នុងខ្លួន។ អ្នកដឹងទេ ទីនេះគេចាត់ទុកជាសួនធម្មជាតិល្អបំផុតក្នុងប្រទេសថៃដែលមានខ្យល់អាកាសល្អបរិសុទ្ធ។ ម្យ៉ាងទៀត អ្នកប្រាកដជាភ្លឹកអារម្មណ៍នឹងដើមឈើតូចធំ ងូតទឹកជ្រោះ ទស្សនាចម្ការ និងផ្កាអ័រគីដេ ដោយមិនធុញទ្រាន់។
៤. ឧទ្យានថ្ម Khao Nhu នៅ Ratchaburi
ទៅទស្សនាប្រភពថ្មធំៗនៅ Khao Nhu ដែលទីនេះសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិពេញនិយមបំផុត ។ អ្នកអាចដើរលម្ហែមើលទេសភាពដោយដើរលើស្ពានយ៉ាងវែង រួមទាំងបឹងនិងភ្នំធំៗ។ ចំពោះអ្នកចង់បំបាត់ការធុញថប់ ឧទ្យាននេះស័ក្ដិសមបំផុតសម្រាប់អ្នក។
៥. រមណីយដ្ឋាន Bangpoo Recreation នៅខេត្ត Samut Prakan
ចុងក្រោយ គឺទីនេះអ្នកអាចទស្សនាសារាយសមុទ្រអណ្ដែតរាប់ពាន់ ដែលជាចំណីចក្ខុយ៉ាងល្អបំផុត។ អ្នកអាចរីករាយនឹងការដើរលើស្ពានដែលគេសាងសង់ ទុកសម្រាប់ឲ្យចំណីទៅសត្វសមុទ្របាន។ ពេលខ្លះ សត្វស្លាបជាច្រើនមកសំកាំងលើឆ្នេរខ្សាច់ ដែលអ្នកក៏អាចផ្ដល់ចំណីឲ្យពួកវាបានដែរ។ ពេលល្ងាចវិញ អ្នកនឹងរំភើបជាមួយថ្ងៃរៀបលិច ដែលបរិយាកាសពិតជាល្អក្រៃលែង។ ថតរូបជាមួយបក្សី និង រូបមិត្តភក្កិរបស់អ្នកឲ្យមើលទៅឡូយពេលផុសលើបណ្ដាញសង្គម៕
ចុចអាន៖ ស្ពានបាតដៃមាសរបស់វៀតណាម ស្រាប់តែលេចមួយទៀត តែនៅប្រទេសចិន
ប្រភព៖ Sanook ប្រែសម្រួល៖ លឹម សុនា