ទៅងូតទឹកលេង ថតរូបធម្មជាតិរស់ដោយសន្សើមភ្លៀងនៅទឹកធ្លាក់តាម៉ាភ្នំត្បែង ព្រះវិហារ
- 2019-09-04 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅងូតទឹកលេង ថតរូបធម្មជាតិរស់ដោយសន្សើមភ្លៀងនៅទឹកធ្លាក់តាម៉ាភ្នំត្បែង ព្រះវិហារ
ចន្លោះមិនឃើញ
ទឹកធ្លាក់ពីលើកំពូលភ្នំសស្ងាច ត្រជាក់ស្រេបប៉ះរាងកាយ មានផ្ទាំងថ្មតូចធំអមដោយរុក្ខជាតិបៃតងខ្ចី ពិតជាទីឋានមនោរម្យសម្រាប់ទេសចរទាំងឡាយ ដែលកំពុងត្រូវការភាពសប្បាយរីករាយ។ ទីនេះគឺ ទឹកធ្លាក់តាម៉ា ភ្នំត្បែង ដែលស្ថិតក្នុងខេត្តព្រះវិហារ។
អ្នកណាក៏ដោយ បានមកដល់ទឹកធ្លាក់ត្រជាក់ដូចអម្រឹតនេះ តែងលាន់មាត់ថាអស្ចារ្យ ហើយស្រែកហៅគី្នគ្នាឲ្យជួយថតរូបឲ្យ ព្រោះតែទេសភាពស្អាតទាក់ភ្នែកមិនធម្មតា។ ក្នុងខែវស្សាបែបនេះ កាន់តែអំណោយផលថែមទៀត ធ្វើឲ្យទឹកធ្លាក់នៅទីនេះច្រើនជាងមុន និងធម្មជាតិរស់ដោយសន្សើមទឹកភ្លៀងលាស់ខ្ចីស្រស់តែម្ដង។
តំបន់ទេសចរណ៍ធម្មជាតិស្អាតមួយនេះ មានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីវត្តដំបូកខ្មៅនៅភ្នំត្បែងមានជ័យ។ លោកអ្នកត្រូវធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំដែលមានចម្កាចេកធំល្វឹងល្វើយ និងឡើងតាមជណ្ដើរកម្ពស់៤០០ម៉ែត្រចំនួន១៨០០កាំ៕
ចុចអាន៖ ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល
អត្ថបទ៖ លឹម សុនា