ទឹកធ្លាក់ចង្រ្កានរយនៅសៀមរាប ទេសភាពត្រកាលអង្រួនចិត្តចង់ទៅលេង

  • 2019-10-01 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ទឹក​ធ្លាក់ ​ប្រាក​ដ​ជា​ពេញ​ចិត្ត​មិន​ខាន​នឹង​​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ខេត្ត​សៀម​រាប នោះ​គឺ​​ទឹក​ធ្លាក់​ចង្ក្រាន​រយ។ ​

​ផ្ទៃ​ទឹក​ធ្វើ​ឲ្យ​អ្នក​មក​លេង​ប្រាកដ​ជា​ជាប់​ចិត្ត​ដក​មិន​រួច ​មិន​អាច​បំភ្លេច​បាន។ ​​ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​ ភូមិ​បាយ​ដុត ​ឃុំ​ស្វាយ​ស ​ស្រុក​វ៉ារិន ​ខេត្ត​សៀម​រាប។ ​​ទី​នេះ​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ និង​ជម្រក​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ផង​ដែរ។ ​តំបន់​ទេសចរណ៍​មាន​ទឹក​ធ្លាក់​ស្អាត​នេះ ​ត្រូវ​បាន​​គេ​តំណាល​ថា​ដាក់​ឈ្មោះ ​ភ្នំ​ចង្ក្រាន ​ដោយសារ​សំបូរ​មុំ​ចង្ក្រាន​ជា​ច្រើន​ដែល​អាច​ដាក់​គម្រប​គ្រប់​ទំហំ​ឆ្នាំង និង​ត្រូវ​បាន​​គេ​​និយាយ​ត​គ្នា​ថា​ជា​កន្លែង​ដាំ​ថ្នាំ​របស់​ស្ដេច​គំ​លង់។​​

ដោយសារ​ចង្ក្រាន​រយ​ស្ថិត​ក្នុង​សហគមន៍​មាន​​ផ្ទៃ​ដី​រហូត​ដល់ ​៩៥៥៤ ហិក​តា ​លោក​​អ្នក​ដែល​មក​លេង​ទី​នេះ ​អាច​ឆ្លៀត​លំហែ​កម្សាន្ត​នៅ​តំបន់​ដាល​រហាល ​ចាន​ក្រហម ​​ពើង​តា​ក្អែក ​ដាន​ទូក​ផង​ដែរ។

​​ទឹក​ធ្លាក់​ចង្ក្រាន​រយ ​មាន​ចម្ងាយ​ប្រហែល ​៦៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀម​រាប។ ​បើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ពាក់​ស្នែង ក្បែរ​ពើង​តា​នាន់ ពី​ផ្លូវ​បត់​ចូល​អាស្រម​មនោរម្យ​ពើង​តា​នាន់​ច្រក​ចូល​ទី​២ ប្រហែល​១៥​គីឡូម៉ែត្រ។ ចំពោះ​ផ្លូវ​ធ្វើ​ដំណើរ​មិន​សូវ​ពិបាក​ពេក​ទេ ​តែ​អំណោយ​ផល​​សម្រាប់​ឡាន​ខ្ពស់​ៗនិង​ម៉ូតូ៕​

ចុចអាន៖ ​ តំបន់ទេសចរណ៍បែបស្រុកស្រែនៅកូរ៉េ ស្អាតប្លែកតែមិនសូវមានអ្នកស្គាល់


អត្ថបទ៖ លឹម សុនា