ម្នាក់ឯងក៏សប្បាយ! ៧កន្លែងស្រស់ស្អាតប្លែកភ្នែកនៅដាណាំង មួយជីវិតគួរទៅលេងឲ្យស្គាល់ម្តង
- 2019-10-12 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ឯងក៏សប្បាយ! ៧កន្លែងស្រស់ស្អាតប្លែកភ្នែកនៅដាណាំង មួយជីវិតគួរទៅលេងឲ្យស្គាល់ម្តង
ចន្លោះមិនឃើញ
ដាណាំង ស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម ដែលល្បីរន្ទឺថាជាតំបន់ទេសចរណ៍ធម្មជាតិ ភ្នំអមដោយធម្មជាតិបៃតងខ្ចី និងភូមិវប្បធម៌ HoiAn ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីផងដែរ។
និយាយដល់ ដាណាំង អ្នកណាដែលថាមិនចង់ទៅលេង ពិសេសសម្រាប់ប្រជាជនខ្មែរ ទៅដើរលេង ដាណាំង ពិតជាសប្បាយខ្លាំងប្លែកអារម្មណ៍តែម្តង ព្រោះមិនបាច់ចំណាយពេលធ្វើដំណើរយូរម៉ោង ឯខ្ទង់ចំណាយដើរលេងក៏តិច ដែលអំណោយផលខ្លាំងសម្រាប់ការដើរកម្សាន្តជាលក្ខណៈ (ក្រុមគ្រួសារ ឬ មិត្តភក្តិ) ឬ ទៅតែម្នាក់ឯងក៏នៅតែសប្បាយបានដែរ។
ដំណឹងល្អ! ក្នុងឱកាសបុណ្យអ៊ុំទូកខាងមុខនេះ ក្រុមហ៊ុនទេសចរណ៍ MSK នឹងផ្តល់ជូនកញ្ចប់ធួ រយៈពេល ៤ថ្ងៃ ៣យប់ ទៅកន្លែងល្បីស្អាតៗ នៅដាណាំង ក្នុងតម្លៃត្រឹមតែ ៣៩៨ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្នាក់។
ដំណើរកំសាន្តដ៏រីករាយនេះ នឹងនាំភ្ញៀវទេសចរទៅកាន់ ទីក្រុងហូជីមិញ រួចបន្តដំណើរតាមជើងហោះហើរ VietJet ទៅកាន់ទីក្រុងដាណាំង ស្ពានមាស BANA HILLS និង ទីក្រុងបុរាណ ហ៊យអាន។
ថ្ងៃចេញដំណើរ ៖ ថ្ងៃទី 09 និង ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ2019 ។ ចាប់អារម្មណ៍? សូមប្រញាប់ទាក់ទងឥលូវនេះ តាមរយៈលេខទូរស័ព្ទ ៖
តោះ ! មកមើលសម្រស់ដ៏ស្រស់ផូរផង់របស់ទីក្រុងដាណាំង ដែលក្រុមហ៊ុនទេសចរណ៍ MSK គ្រោងនឹងនាំអ្នកទៅលេង ដូចខាងក្រោម៖
១-ទស្សនាស្ពានមាសបាតដៃ Golden Bridge
២-ជិះកន្ត្រកឡើងភ្នំ BANA HILLរួមជាមួយទេសភាពដ៏ស្រស់ស្អាត
៣-សួនកំសាន្តហ្វាន់តាស៊ីផាក Fantasy Park
៤-ទស្សនាភូមិបុរាណដែលសាងសង់បែបប្រទេសបារាំង French Village
៥-ញ៉ាំអាហារប៊ូហ្វេដោយស៊េរីដែលមានរសជាតិឈ្ងុយឆ្ងាញ់នៅលើកំពូលភ្នំបាណា Lunch in Bana Hill Restaurant
៦-ទស្សនាវត្តលីញអ៊ុងដែលមានរូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីមកំពស់ ៦៧ ម៉ែត្រ Linh Ung Tu
៧-ទស្សនាទីក្រុងហ៊យអាន ដែលជាទីក្រុងប្រវត្តិសាស្រ្តនាសតវត្សទី16-18 និងតំបន់ទេសចរណ៍ជាច្រើនទៀត
អត្ថបទ៖ លីដា