ស្រួល​ណាស់​ ទាញ​យក​តែ​កម្មវិធី​​នេះ​មួយ មាន​ព័ត៌មាន​គ្រប់​បែប​​យ៉ាង​​ពី​កម្មវិធី​​អង្គរ​សង្រ្កាន្ត​

  • 2017-04-12 04:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីទូរសព្ទ​ដៃ "ANGKOR SANGKRANTA" សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នា​ពេល​ខាង​មុខ​នេះនឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ នាទឹក​ដីអង្គរ​​ខេត្ត​សៀមរាប។

លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja បាន​ឲ្យ​ដឹង​ថា កម្មវិធី "ANGKOR SANGKRANTA" ដែល​ត្រៀម​ដាក់​បង្ហាញ​ខ្លួន​នេះ ជា​ស្នា​ដៃ​ថ្មី​មួយ​ទៀត​ពី Sabay Osja ដែល​សហការ​ជាមួយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ សម្រាប់​ជាជំនួយ​ និង​បង្ហាញ​ជា​ព័ត៌មាន​ទីតាំង​នានា ដល់​បងប្អូន​ដែល​បាន​ចូល​រួម​។

លោក​បាន​បន្ថែម​ថា មុខងារ​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នង​កម្មវិធី​ថ្មី​នេះ រួម​ជាមួយបច្ចេកវិទ្យា Osja AR ដែល​មាន​និមិត្ត​រូប​តំណាង​ឆ្នាំ​នេះ​គឺ​ រូប​មាន់​ដ៏​ធំ តែ​ម្ដង ដើម្បី​ឲ្យ​បងប្អូន​ដែល​បាន​ចូល​រួម​អាច​មាន​​ឱកាស​បាន​ថត​រូប​ជាមួយ និង​រីករាយ​ជាមួយ​ Osja AR ដូច​បង្ហាញ​នៅ​លើ​លុយ​ដែល​ចេញ​​កាល​ពី​ខែ​មុន។

កម្មវិធី "ANGKOR SANGKRANTA" ពេល​នេះ នៅមិន​ទាន់​មាន​វត្ត​មាន​លើ App និង Play Store នៅ​ឡើយ​ទេ៕

កម្មវិធី "ANGKOR SANGKRANTA"

អត្ថបទ៖ រក្សា