ក្រសួង​បរិស្ថាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រក្សា​អនាម័យ​អោយ​បាន​ល្អ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​

  • 2017-04-05 09:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​បរិស្ថាន​​បាន​ចេញ​សេចក្ដីណែនាំ​មួយ​​អោយ​ប្រជាពលរដ្ឋ​រួម​ជាមួយ​នឹង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​រក្សា​អនាម័យ​អោយ​បាន​ល្អ​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ខាង​មុខ​នេះ​។ ​លើស​ពី​នេះ​ទៀត​ ក្រសួង​បាន​​​ស្នើ​អោយ​ខាងមន្ទីរ​​បរិស្ថាន​របស់​ខេត្្តនីមួយៗ​​ សហការជាមួយអាជ្ញាធរ​ដែន​ដី​​ដើម្បី​ចុះ​ជួយ​ផ្សព្វ​ផ្សាយ​ និង ​អប់​រំ​ស្ដី​ពី​ការ​រក្សា​​​អនាម័យ​​នេះដល់​​ប្រជាពលរដ្ឋ។​ មិន​តែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​​រៀប​ចំ​​បរិស្ថាន​ភូមិ​ស្រុក​ វត្ត​អារាម​ ទីប្រជុំ​ជន​​ ទីផ្សារ កន្លែង​ស្នាក់​នៅ​នានា អោយ​បាន​ល្អ​។​ លើស​ពី​នេះ​ទៀត​ ត្រូវ​​គ្រប់​គ្រង​ការ​ប្រមូល​សំរាម​​នៅ​តាម​ដង​ផ្លូវ​ រមណីយដ្ឋាន​ និង កន្លែង​កម្សាន្ត​នានា​អោយ​បាន​​ល្អប្រសើរ​ឡើង​ ទាំង​មុន​ អំឡុង​ពេល​ និង ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ផង​ដែរ​។


អត្ថបទ៖ ចន្ថា

ប្រភព៖​ ក្រសួងបរិស្ថាន