CagePitch ស្នាដៃ​បទ​ភ្លេង​ថ្មី​ពី​ក្រុម​យុវតី​ពោរពេញ​ដោយ​សមត្ថភាព​សិល្បៈ

  • 2016-03-24 05:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវតី ៣ រូប​ បាន​បង្កើត​បទ​ចម្រៀង Original ប្រមាណ​ជា ១០ បទ ក្នុង​បំណង​ចង់​បង្កើន​ស្នាដៃ​ផលិត​ចម្រៀង​ក្នុង​ស្រុក ឲ្យ​មាន​ការ​រីក​ចម្រើន ក៏​ដូច​ជា​ផ្ដល់​គំរូ​ល្អ​មួយ​ដល់​យុវវ័យ​ផ្សេង​ទៀត ងាក​មក​ស្ដាប់​​បទ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​នាំ​គ្នា​ក្រោកឈរ​ឡើង​ដើម្បី​សិល្បៈ​ចម្រៀង​ខ្មែរ។ ក្រុម​ចម្រៀង​យុវតី​ទាំង ៣ រូប​នេះ​មាន​ឈ្មោះ​ថា CagePitch។

 

 

 

កញ្ញា Visoth ប្រធាន​ក្រុម CagePitch បាន​លើក​ឡើង​ថា វត្តមាន​របស់ CagePitch គឹ​បង្កើត​ឡើង​ដោយ​សារ​ចង់​បំផុសបំផុល​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​ចាប់​ដៃ​គ្នា​បង្កើត​បទ​​ថ្មីៗ បង្កើត​ដោយ​កូន​ខ្មែរ ដើម្បី​លើក​ស្ទួយ​សិល្បៈ​ខ្មែរ​ទាំង​អស់​គ្នា។« ពួក​យើង​ទាំង ៣ ស្រលាញ់​សិល្បៈ ហើយ​មិន​ចង់​ឲ្យ​តម្លៃ​នៃ​សិល្បៈ​ចម្រៀង​ខ្មែរ​បាត់បង់​បន្តិច​ម្ដងៗ ដោយ​សារ​​វប្បធម៌​ចម្លង​ពី​គេ​ទេ ! ចម្រៀង​ពួក​យើង​ធ្វើ​មិន​ល្អ​ទាំង​ស្រុង​ទេ តែ​នេះ​ជា​ស្នាដៃ​ថ្មី​ចេញ​ពី​បេះដូង​អ្នក​ស្រលាញ់​សិល្បៈ» Visoth បញ្ជាក់។

 

 

 

 

 

CagePitchមានសមាជិក៣នាក់គឺ ទីវ ( Tiv) , វិរ្យា(Virya) និង​វិសុទ្ធ (Visoth)ទាំង​អស់​គ្នា​គឺ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​ ដោយ​សារ​តែ​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​ដូរ្យតន្ត្រី​​ទាំង​អស់​គ្នា​ និង​មាន​ការ​ជំរុញ​ពី​មនុស្ស​ស្និទ្ធស្នាល​ និង​មិត្តភ័ក្ដិ​​ទើប​ក្រុម​CagePitch ត្រូវ​បាន​បង្កើត​​ឡើង។ អ្នក​ទាំង​៣ សុទ្ធ​តែ​​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង​យ៉ាង​ពីរោះ​ដែល​សណ្ដំ​ចិត្ត​អ្នក​ស្ដាប់​មិន​ដឹង​ខ្លួន​នៅ​ក្នុង​​នោះ​​មាន​ Visoth​ ជា​មេក្រុម​ដែល​ចេះ​លេង​ព្យាណូ និង​ហ្គីតា ហើយ​Tiv និង​ Virya​ ជា​អ្នក​ច្រៀង​ ៕

 

 

 

 

អត្ថបទ​​​​​​​​​​​​​​​​​៖ និតា