OMG រាំ​លេងៗ​ល្បី​មែនទែន

  • 2016-03-24 07:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតីមួយក្រុម​ពេល​ទំនេរ​ពី​ការ​សិក្សា​គ្រាន់​តែ​បបួល​គ្នា​ដែល​ចូល​ចិត្ត​រាំ​ដូច​គ្នា​មក​រៀន​រាំ​លេង​ជាមួយ​គ្នា​សោះ​ ​ យូរៗ​ទៅ​បង្កើត​បាន​ជា​ក្រុម​រាំ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ​គឺ​ក្រុម​ OMG Girl Dance Crew ។

 

មក​ទល់​សព្វ​ថ្ងៃ​នេះ​ក្រុម​រាំ​ក្មេង​ៗ​ដ៏​ស្រស់​ស្អាត​មួយ​ក្រុម​នេះ​បង្កើត​បាន​ជាង​​៥​ឆ្នាំ​មក​ហើយ​ និង​ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​សម្ដែង​នៅ​តាម​កម្មវិធី​ឆាក​តន្ត្រី​ជាច្រើន ទាំង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ។  ទោះជាយ៉ាងណាក៏ដោយ OMG Girl Dance Crew ក៏ជួបការ​លំបាក​សម្រាប់​មួយចំនួន​លើ​បញ្ហា​ពេល​វេលា ​ដោយ​សារ​តែ​ស្ថិត​ក្នុង​ពេល​វេលា​សិក្សា។ នៅ​ក្នុង​ក្រុម​រាំ​នេះ​មាន​សមាជិក​ចំនួន៦​នាក់​ គឺ ដាណែត, គីមមាន, ពេជ្រម៉ា,  វរុនី, លីកា និង​ សុខឡែន ដែល​ម្នាក់​សុទ្ធ​តែ​មាន​សមត្ថភាព​ក្នុង​ការ​រាំ​រៀង​ៗ​ខ្លួន​។​

 

 

 

អត្ថបទ​៖ និតា​​​​