ជិះ​ឡាន​កង់​ធំៗ​ចូល​ព្រៃ​លេង​ជាមួយ 4WD Cambodia

  • 2016-03-25 05:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ជា​ប្លែក​បន្តិច​បើ​និយាយ​ពី​រឿង​ជិះ​ឡាន​កង់​ធំៗ​ចូល​ទៅ​ព្រៃ​ជ្រៅ តែ​នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​បង្កើត​សកម្មភាព​ outdoorប្លែកៗ ពី​ការ​ដើរ​លេង​កម្សាន្ត។ អ្នក​នឹង​បាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ពី​ការ​ចូល​រួម​ជាមួយ 4WD Cambodia Adventure?

 

លោក​ព្រំ រស្មី​ ជា​អ្នក​បង្កើត​ក្លឹប​នេះ​ឡើង បាន​ប្រាប់​ពី​គោល​បំណង​នៃ​ការ​បង្កើត​ Club នេះ​ថា លោក​មិន​មាន​គោល​បំណង​អី​ធំដុំ​នោះ​ទេ អ្វី​ដែល​ធ្វើ​ឡើង​នេះ​គឺ​គ្រាន់​តែ​ចង់​ប្រមូល​ និង​បង្កើន​មិត្ត​ភាព​ក្រុម​​អ្នក​​ចូល​ចិត្ត​បើក​ឡាន​ប្រភេទ​កង់​ធំ​ៗ​នេះ មក​ជួប​ជុំ​គ្នា​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ថ្មី តាម​រយៈ​ការ​រុករក​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​​នៅ​ប្រទេស​ខ្មែរ​យើង។

 

​លោក​បន្ត​ថា សកម្មភាព​ដែល​ក្រុម 4WD Cambodia Adventure ធ្លាប់​បាន​ឆ្លង​កាត់​កន្លង​មក​ មាន​ដូច​ជា ការ​ជិះ​ឡាន​កាត់​ភក់ កាត់​ទឹក កាត់​ដង​អូរ និង​ឡើង​ភ្នំ​ជា​ដើម។ បើក​បរ​លើ​ផ្លូវ​ពិបាក​ៗ ប្រាកដ​ជា​មាន​ឧបសគ្គ​ច្រើន​ហើយ តែ​វា​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដ៏​អស្ចារ្យ​មួយ ពេល​ដែល​យើង​សម្រេច​ការងារ​​រួម​គ្នា​ហើយ​ឆ្ពោះ​​ដល់​គោលដៅ​​ដែល​បាន​កំណត់​ នោះ។ ​

 

 

 

អត្ថបទ​៖​ និតា​​​​