ចង់ទិញខោអាវដូចជំនាន់មុនអត់?
- 2016-04-01 04:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញខោអាវដូចជំនាន់មុនអត់?
ចន្លោះមិនឃើញ
ចង់ទិញខោអាវដូចកាលពីជំនាន់មុនអត់ដឹងទៅរកនៅណា អាចសាកទៅមើលនៅហាង Lost 'N' Foundបាន នៅទីនោះមានលក់នូវ Vintage Secondhand ដែលជម្រើសដោយផ្ចិតផ្ចង់ពីប្រទេសអ៊ីតាលី បារាំង និងអង់គ្លេស។ សំលៀកបំពាក់ទាំងនោះនឹងធ្វើឲ្យអ្នកស្អាតមួយបែប ហើយមានអារម្មណ៍ដូចជាវិលទៅកាន់សម័យទសវត្សទី៦០វិញអីចឹង។
មិនតែប៉ុណ្ណោះគឺមានលក់នូវកាបូបស្បែក ស្បែកជើង និងគ្រឿងលម្អលើរាងកាយជាច្រើនប្រភេទទៀតដែលអ្នកអាចរើសបានតាមចិត្ត។
អាសយដ្ឋាន៖ផ្ទះលេខ321,Street 63,BKK1 បើកពីម៉ៅង ៨ ព្រឹកដល់ ៨ យប់
លេខទូរសព្ទ៖ 023 640 5047 Facebook Page: www.facebook.com/lostnfoundvintagestore
រូបថត៖ Mr.Lee
អត្ថបទ៖ និតា