អាហារអាសីុទាំងប្រាំ ជួយអោយស្រក់គីឡូយ៉ាងស្រួល
- 2016-04-11 02:30:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារអាសីុទាំងប្រាំ ជួយអោយស្រក់គីឡូយ៉ាងស្រួល
ចន្លោះមិនឃើញ
តំបន់អាស៊ីដែលបានស្គាល់ថាជាតំបន់មួយដែលមានវប្បធម៌ដ៏ចំណាស់និងសម្បូរបែប ជាពិសេសនោះគឺអាហារ ប្រកបទៅដោយរស់ជាតិឈ្ងុញឆ្ងាញ់ និង ល្អចំពោះសុខភាពទៀតផង។ អ្នកប្រាកដជាធ្លាប់សង្កេតមើលហើយថា ប្រជាជនអាស៊ីភាគច្រើនមានរូបរាងកាយសមសួន ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងតំបន់ដ៏ទៃទៀតនៅលើពិភពលោក។ នេះក៏ព្រោះតែសារធាតុចិញ្ចឹមក្នុងរបបអាហាររបស់យើងមានតុល្យភាពរវាងគ្នា។ ថ្ងៃនេះ Sabay ដើរ បានធ្វើការដកស្រង់អំពីអាហាររបស់តំបន់អាស៊ីទាំង 5 មុខដែលមានប្រសិទ្ធភាពក្នុងការជួយឲ្យសម្រកទម្ងន់តាមវិធីធម្មជាតិ និង ទទួលបានសុខភាពល្អក្នុងពេលតែមួយ។
ផ្លែត្រឡាច :
ក្នុង 100 ក្រាមនៃផ្លែត្រឡាចមានតែ 16 កាឡូរីប៉ុណ្ណោះ ដូច្នេះវាមានចំនួនតិចមែនទែន។ វីធីក្នុងការញ៉ាំផ្លែត្រទ្បាចដើម្បីសម្រកទម្ងន់គឺងាយស្រួលណាស់ ដោយគ្រាន់តែបន្ថែមវាចូលក្នុងអាហាររបស់អ្នកក្នុងបរិមាណសមរម្យជារៀងរាល់ថ្ងៃ និង កុំភ្លេចជាមួយទឹកតែត្រទ្បាចដើម្បីកាត់បន្ថយជាតិខ្លាញ់ដែលអ្នកបានទទួលទាននិងទទួលបានអត្ថប្រយោជន៍ពីសារធាតុចិញ្ចឹមក្នុងផ្លែត្រឡាចបានច្រើនទៀតផង។
កាត់បន្ថយការញ៉ាំសាច់ក្រហម ហើយងាកមកទទួលទានសាច់ត្រីជំនួសវិញ។ អ្នកអាចកែច្នៃវាចម្អិនជាមុខម្ហូបផ្សេងៗ ដូចជាចំហុយផ្ទាប់ជាមួយបន្លែដែលអ្នកចូលចិត្ត។ អត្ថប្រយោជន៍ដែលអ្នកទទួលបានពីត្រី គឺវាសឹងតែគ្មាននូវជាតិខ្លាញ់អាក្រក់ ជូយបណ្ដេញជាតិពុលពីក្នុងខ្លូនរបស់អ្នក និងជាពិសេសនោះ ជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំនើរការបានស្រួលទៀតផង។
ត្រពាំងបារាំង(Asparagus )
សម្បូរទៅដោយសារធាតុ អាមីណូ អាស៊ីត ដែលជួយកាត់បន្ថយខ្លាញ់នូវបរិវេណក្បាលពោះរបស់អ្នកមានប្រយោជន៍ដល់ការបញ្ចុះទម្ងន់ ជាពិសេសនោះទទួលបាននូវសុខភាពល្អពីការទទួលទានបន្លែនេះទៀតផង។
តៅហ៊ូ
អ្នកទាំងអស់គ្នាដឹងហើយថាតៅហ៊ូធ្វើឡើងពីសណ្តែកសៀងដែលផ្ទុកទៅដោយប្រូតេអ៊ីននិងសារធាតុរ៉ែច្រើនប្រភេទ ជួយឲ្យអ្នកឆ្អែតបានយូរនិងមិនសូវឃ្លាន។
ដំឡួងជ្វា
ប្រាកដណាស់ដំឡួងជ្វាជាប្រភពនៃកាកសរសៃ ដែលមានប្រយោជន៍ដល់ដំណើរការនៃប្រព័ន្ធរំលាយអាហាររបស់អ្នកជួយទ្រទ្រង់ដល់ការបញ្ចេញជាតិពុលនិងកាត់បន្ថយជាតិខ្លាញ់។
សម្រួលដោយ៖ ដាណែត
ប្រភព៖ Youtube Channel-Asian Beauty Secrets
រូបភាព៖ google.com