បារពិសេសសម្រាប់បុរសស្រលាញ់ភេទដូចគ្នា
- 2016-04-29 07:51:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារពិសេសសម្រាប់បុរសស្រលាញ់ភេទដូចគ្នា
ចន្លោះមិនឃើញ
ពេលខ្លះបុរសស្រលាញ់ភេទដូចគ្នាក៏មានអារម្មណ៍ធុញថប់ចង់ផ្លាស់ប្តូរបរិយាកាសថ្ងៃចុងសប្ដាហ៍ដែរ តែគ្រាន់តែពេលខ្លះមិនដឹងហាងឬកន្លែងណាមួយសម្បូរទៅដោយមនុស្សដែលស្រលាញ់ប្រភេទដូចគ្នា។ ឥឡូវនេះសប្បាយដើរសូមណែនាំកន្លែងដែលបុរសស្រលាញ់ភេទដូចគ្នាអាចជួបជុំគ្នាពេលល្ងាចឡើង ២ កន្លែងចំកណ្ដាលក្រុងភ្នំពេញ។ នៅតាមបារខាងក្រោមនេះសុទ្ធតែជាបារដែលអ្នកស្រលាញ់ភេទដូចគ្នាអាចទៅញ៉ាំស្រាក្រឡុក ស្តាប់ភ្លេងនិងមើលការសំដែងនៅទីនោះបាន។ អូភ្លេចប្រាប់! មិនថាបុរសឬនារី និយាយរួមមិនប្រកាន់ទេ សំខាន់សប្បាយហើយចេះរាប់អានគ្នា។
Blue chilli bar and cafe
ផ្ទះលេខ៣៦E0 ផ្លូវលេខ១៧៨
ចាប់បើកពីម៉ោង៖៥ល្ងាចដល់ម៉ោង២ទាបភ្លឺ
Pride of phnom Penh
ផ្ទះលេខ១៥ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ
ចាប់បើកពីម៉ោង៖4ល្ងាចដល់ម៉ោង២ទាបភ្លឺ
មាន Live Band ជារៀងរាល់ថ្ងៃពីម៉ោង១០ដល់ម៉ោង១១យប់
អត្ថបទ៖និតា