ធ្លាប់​ធុញ​ទេ​ពេល​អត់​ចេះ​ធ្វើ​ម្ហូប​ញ៉ាំ​ដោយ​ខ្លួន​ឯង?

  • 2016-05-03 08:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​មិនថា​នៅ​តែ​ម្នាក់​ឯង ឬ​​ទៅ​ជប់​លៀង​ធ្វើ​ម្ហូប​ញ៉ាំ​ផ្ទះ​មិត្តភ័ក្ដិ​ទេ ​ពេល​ដែល​អត់​ចេះ​ធ្វើ​សូម្បី​តែ​មុខ​ម្ហូប​ធម្មតា​នោះ ដែល​មាន​អារម្មណ៍​ថា​ខ្មាស​មិត្តភ័ក្ដិ ឬ​តូច​ចិត្ត​នឹង​ខ្លួន​ឯង​អត់? ឥឡូវ​ហ្នឹង​ឈប់​គិត​ច្រើន អាច​ឆ្លៀត​ពេល​ទំនេរ​ខ្លះៗ​ទៅ​រៀន​នៅ​សាលា​បង្រៀន​ធ្វើ​ម្ហូប​ទៅ ឆាប់​ចេះ​ហើយ​មិន​ប្រើ​ពេល​យូរ​ទេ ថា​មិន​ត្រូវ​រៀន​ចេះ​ហើយ​ធ្វើ​បាន​ឆ្ងាញ់​ជាង​នៅ​ហាង​ផង។

Sabay​ដើរ ណែនាំ​អ្នក​ឲ្យ​បាន​ ស្គាល់​សាលា​បង្រៀន​ធ្វើ​ម្ហូប​ពីរ បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នេះ។

 

La table khmere​ សម្រាប់​សិស្ស​ម្នាក់​រៀន៣​ម៉ោង​១៩ដុល្លារ មាន​ពីរ​វេន ពេល​ព្រឹក​ចាប់​ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង​១១​ថ្ងៃ​ត្រង់ ពេល​ល្ងាច​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង៦​ល្ងាច។

 

Linna Culinary School រៀន​ពី​ម៉ោង​៣រសៀល ដល់​ម៉ោង​៤:30រសៀល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ពុធ ព្រហស្បតិ៍ សុក្រ វគ្គ​សិក្សា​នេះ​មាន​រយៈ​ពេល ៧សប្ដាហ៍ តម្លៃ៖ ២៥០ ដុល្លារ

KSK Cooking School វគ្គ​សិក្សា​គិត​ជា​កញ្ចប់​គឺ ១វគ្គ២១០ដុល្លារ​ក្នុង​ម្នាក់​ជូន​សៀវភៅ​រូបមន្ត​ធ្វើ​ម្ហូប​មួយ​ក្បាល។ ពេល​ព្រឹក​រៀន​ចាប់​ពី​ម៉ោង ៨:៣០ ព្រឹក ដល់​១០:៣០ ព្រឹក ពេល​ល្ងាច​រៀន​ចាប់​ពី​ម៉ោង​១:៣០ថ្ងៃ ដល់​ម៉ោង៣:៣០រសៀល ។

អត្ថបទ៖ និតា