ចង់ហែលទឹកលេងនៅកន្លែងកាលីបៗអត់?

  • 2016-05-05 09:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទៅ​តាម​ក្លឹប​ហាត់​ប្រាណ​ដែល​មាន​អាង​ហែល​ទឹក​ នៅ​មាន​អាង​ហែល​ទឹក​ជា​ច្រើន​ទៀត​ដែល​នៅ​តាម​សណ្ឋាគារ​​ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍​ ឬ គិត​ថា​ទាល់​តែ​ជា​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​ហ្មង​បាន​លេង​ទឹក​នៅ​អាង​បាន​។ ឥឡូវ​នេះ Sabay der ​នឹង​ណែនាំ​អាង​ហែល​ទឹក​នៅ​ក្នុង​សណ្ឋាគារ​៣​កន្លែង​ដែល​អ្នក​អាច​ទៅ​លេង​នៅ​ចុង​សប្ដាហ៍​បាន​លក្ខណៈ​ឯកជន​ទៀត​ផង​។​

 

 

Sun & Moon , Urban Hotel តម្លៃ​ម្នាក់​៖ ១៨​ដុល្លារ (រួម​បញ្ចូល​ទាំង​ការ​ហាត់​ប្រាណ ស្ទីម​ សូណា​...) អាសយដ្ឋាន​៖ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្ដាល​១​​​ ទំនាក់ទំនង៖023 961 888 ​

 

 

La Rose Boutique Hotel & Spa

តម្លៃ​ម្នាក់​៖ ៥ ដុល្លារ (​បើ​កុម្ម៉ង់​អាហារ​លើស​ពី​៩ ដុល្លារ​ គឺ​ Free​ថ្លៃ​ហែល​ទឹក​​) អាសយដ្ឋាន​៖ផ្ទះ​លេខ​១៦៤​B​ ផ្លូវ​នរោត្តម សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ទំនាក់ទំនង៖ 023 222 254

 

 

Blue Lime Hotel តម្លៃ​ម្នាក់​៖​៤​ដុល្លារ (ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​) ៦​ដុល្លារ​ (​ចុង​សប្ដាហ៍​) អាសយដ្ឋាន​៖ផ្ទះ​លេខ ៤២ ផ្លូវ​លេខ​១៩Z​ ទំនាក់ទំនង៖023 222 260

 

រូបភាព៖ Sun&Moon,Urban Hotel's Page ,La Rose Boutique Hotel & Spa's Page, Blue Lime Hotel's Page

អត្ថបទ៖និតា ​​​