ប្តូរ​បរិយាកាស​មក​ជិះ​សេះ​ទស្សនា​ភូមិអរិយក្សត្រ​

  • 2016-06-07 03:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​ក្រោយ​ពី​ភាព​នឿយ​ហត់​ប្រចាំ​ថ្ងៃ​ជាមួយ​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ ថ្ងៃ​នេះ​ Sabay Der ណែនាំ​អ្នក​ឲ្យ​បាន​ស្គាល់​សេវាកម្ម​នាំ​លោក​អ្នក​ជិះ​សេះ​លុកលុយ​ក្នុង​​អរិយក្សត្រ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​យើង​តែ​ម្ដង​។​ អីចឹង​ទំនេរ​ពី​ការងារ ​ឬ​ការ​សិក្សា​អ្នក​អាច​សាក​ល្បង​ផ្លាស់​ប្តូរ​ការ​កម្សាន្ត​បែប​ធម្មជាតិ​ស្ងប់​ស្ងាត់​ពី​សំឡេង​ឡាន​ម៉ូតូ​ដ៏​អឹង​កង​នៅ​ក្នុង​ទីក្រុង​បាន​។​

 

 

 

តម្លៃ​​សម្រាប់​ការ​ជិះ​សេះ​​​កម្សាន្ត​ក្នុង​ភូមិ​ ម្នាក់​ ២៥​ដុល្លារ /​១​ម៉ោង​ (បើ​សិន​ជ្រើស​រើស​យក​ដំណើរ​កម្សាន្ត​ចូល​ទៅ​ភូមិ​កាន់​ជ្រៅ​កាត់​ផ្សារ​ ចម្ការ​ចេក​និង​វាល​ស្រូវ​ខៀវ​ស្រងាត់​) ឬក៏ម្នាក់​ ៤៥​ដុល្លារ​/ ២​ម៉ោង​ ឬ​ ម្នាក់​តែ​ ៦០​ដុល្លារ​/៣​ម៉ោង​

ទំនាក់ទំនង​៖ 070 35 77 74 (ភាសា​អង់គ្លេស ​និង​បារាំង​) 096 20 21 983 (ភាសា​ខ្មែរ​)​​​

រូបភាព​៖ Areyksat Equestrian Trail Rides's Webpage

អត្ថបទ​៖ និតា