សាកញ៉ាំអាហារ និងស្រាក្រឡុកបែបខូវប៊ូយម្តងមើល៍!
- 2016-06-17 11:44:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកញ៉ាំអាហារ និងស្រាក្រឡុកបែបខូវប៊ូយម្តងមើល៍!
ចន្លោះមិនឃើញ
នឿយហត់នឹងបរិយាកាសដដែលៗឬ? សូមសាកល្បង កន្លែងញ៉ាំស្រាក្រឡុក ឬអាហារប្លែកៗបែបអន្តរជាតិបែបខូវប៊ូយម្តងមើល។ Cowboy by Motor Café ជាកន្លែងមួយដែលផ្តល់បរិយាកាសប្លែកសម្រាប់ការជួបជុំចុងសប្តាហ៍របស់អ្នក។
ពេលឈានចូលទៅក Pub នេះភ្លាម យើងមានអារម្មណ៍ថាដូចជានៅក្នុង Pub មួយនៅរដ្ឋតិចសាសដែលតុបតែងជាលក្ខណៈអ្នកលេងខោវប៊ូវផ្សងព្រេង នៅសហរដ្ឋអាមេរិកដូច្នេះដែរ។ នៅ Pub នេះមានអាហារប្លែកៗដែលបង្កើតឡើងជាពិសេសសម្រាប់ហាងតែម្តង។ អាហារពិសេសៗនៅទីនេះមានដូចជាអយស្ទ័រពិសេសដែលនាំចូលពីប្រទេសបារាំង សាច់ចៀមអាំង ភ្លាក្តាម ស្រាក្រហមផ្លែប៉ោម Cowboy One Week cocktail និង ម្ហូបជាច្រើនមុខទៀត។
Cowboy បើកដំណើរការពីម៉ោង ៤ ល្ងាចដល់ម៉ោង ១២ យប់។ Happy Hour ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ ដល់ម៉ោង ៧ ល្ងាច ដោយអតិថិជនដែលជាវស្រាបៀរ ឬស្រាក្រឡុកមួយកែវនឹងទទួលបានមួយកែវបន្ថែមដោយឥតគិតថ្លៃ។ សម្រាប់ថ្ងៃសុក្រមានកម្មវិធី Cowboy Night ដែលរៀបចំឡើងចាប់ពីម៉ោង ៧ ដល់ម៉ោង ១១។ ជារៀងរាល់ថ្ងៃសុភាពនារីទាំងឡាយណាដែល check-in ដោយមានពាក់មួក អាវ ឬខោខូវប៊ូយនឹងទទួលបានការផ្តល់ជូន cocktail ដោយឥតគិតថ្លៃ។
Cowboy ការមានការប្រគុំតន្ត្រីបែប country ដែលស៊ីនឹងបរិយាកាសហាង។ បន្ថែមពីនេះ ក្រុមតន្ត្រីមានកេរ្តិ៍ឈ្មោះដូចជា P-Sand និងតារាចម្រៀងមួយចំនួនផ្សេងទៀតក៏មានវត្តមាននៅទីនេះផងដែរ។
Cowboy by Motor Café មានទីតាំងស្ថិតនៅកែងផ្លូវ ២៤២ និងផ្លូវ ៥១ (វិថីប៉ាស្ទ័រ) ទូរស័ព្ទ៖ ០១១ ៥៦៦ ៩៦៩
អត្ថបទ៖ វិសាល