សិលា​កាច់​រាង​​លាក់​ខ្លួន​កណ្ដាល​ព្រៃ​

  • 2016-06-20 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទៅ​លេង​ខេត្ត​សៀម​រាប​ភ្ញៀវ​ទេសចរ​តែង​តែ​ដើរ​លេង​មើល​ប្រាសាទ​បុរាណ តែ​មិន​បាន​ដឹង​ថា​មាន​កន្លែង​ដើរ​លេង​បែប​ព្រៃ​ភ្នំ​មើល​ទេសភាព​ជាមួយ​ផ្ទាំង​សិលា​ធំ​ៗ​កាច​រាង​គ្រប់​ម៉ូត​នៅ​លើ​កំពូល​ភ្នំ​។ កន្លែង​ទេសចរណ៍​ភ្នំ​តានាន់ ​នេះ​មាន​ចម្ងាយ​ប្រហែល​ជា​​ជាង​មួយ​រយ​គីឡូ​ម៉ែត​ពី​ទី​រួម​ខេត្ត​សៀមរាប​ ស្ថិត​នៅ​ក្នុងភូមិដុះរំដេង​ ឃុំគោកដូង​ ​ស្រុក​អង្គរ​ជុំ តែ​ពេល​ទៅ​លេង​គួរ​តែ​ដាក់​អាហារ​ និងភេសជ្ជៈ​ផ្សេង​ៗ​ទៅ​ញ៉ាំ​ផង​ព្រោះ​អត់​មាន​កន្លែង​អាច​ទិញ​អី​ញ៉ាំ​បាន​ទេ​នៅ​ទី​នោះ​។ ការ​ឡើង​ទៅ​ដល់​លើ​ភ្នំ​ចំណាយ​ប្រហែល​តែ​១០​នាទី​ប៉ុណ្ណោះ​ ម្យ៉ាង​វិញ​ទៀត​គួរ​តែ​ពាក់​ស្បែក​ជើង​ឃ្លុប​ ឬ​​ ស្បែកជើង​កីឡា​ព្រោះ​មាន​ការ​ដើរ​កាត់​ថ្ម​នៅ​លើ​ភ្នំ​ច្រើន​ដើម្បី​សុវត្ថិភាព​ ​បាន​ទៅ​ដល់​ហើយ​ធានាថា​​ទេស​ភាព​ទាំង​នោះ​នឹងដិត​ដាមនៅ​ក្នុង​ការ​​ចង​ចាំជារៀងរហូត​។ បើ​ចង់ទៅ​លេងតែមិន​ស្គាល់ផ្លូវ​អាចទំនាក់ទំនង​ទៅ​តាម​លេខ​ខាង​ក្រោម​បានចៀសវាង​ការ​វង្វេងផ្លូវ។

 

 

 

 

 

​ទំនាក់ទំនង​៖  096 492 0670 (វាសនា)

 

អត្ថបទ​៖​ និតា