អាហារតៃវ៉ាន់បង្កប់បរិយាកាសកក់ក្តៅលក្ខណៈគ្រួសារ

  • 2016-06-21 05:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ Sabay ដើរតែងតែណែនាំមិត្តអ្នកអានឲ្យស្គាល់ពីហាងថៃ កូរ៉េ ជប៉ុន និងហាងបែបលោកខាងលិចជាច្រើន ប៉ុន្តែថ្ងៃនេះសូមបង្ហាញជូននូវហាងតៃវ៉ាន់ប្លែក ដើម្បីណែនាំនូវជម្រើសបន្ថែមសម្រាប់លោកអ្នក។

 

សម្រាប់អ្នកដែលចូលចិត្តបរិយាកាសឯកជនស្ងប់ស្ងាត់លក្ខណៈគ្រួសារ ឬរ៉ូមេនទិក ហាងតៃវ៉ាន់មីបន្ទះដែក និងស៊ុប (Taiwan Steak & Hotpot) គួរតែជាជម្រើសមួយសម្រាប់អ្នក។

 

ពេលចូលឈានជើងចូលក្នុងហាងយើងសង្កេតឃើញពន្លឺភ្លើងពណ៌លឿងទុំព្រាលៗ ចំណែកឯកម្រាលឥដ្ឋ ជញ្ជាំង និងតុរចនាពីឈើ ដែលមើលទៅដូចជាភោជនីដ្ឋានសាមញ្ញនៅតៃវ៉ាន់ពិតៗដូច្នេះដែរ។

 

នៅទីនោះអ្នកអាចកុំម៉ង់ស៊ុប មីបន្ទះដែក បាយឆា និងម្ហូបជាច្រើនទៀត បូករួមជាមួយភេសជ្ជៈ និងបង្អែមដែលគ្រប់គ្រាន់អាចនឹងបំពេញតម្រូវការរបស់អ្នកបាន។ លោកអ្នកអាចទៅរកអាហារញ៉ាំនៅហាងនេះបានចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៩ យប់។

 

 

 

 

Taiwan Steak & Hotpot មានទីតាំងនៅផ្លូវកម្ពុជាក្រោម ខាងកើតវិទ្យាល័យសន្ធរមុខ ១០០ ម៉ែត្រ ទូរស័ព្ទ៖ ០១៧ ៥២២ ៥៦៧

អត្ថបទ ៖ វិសាល