ផឹកស្រាអំពៅពិសេសបើកតែថ្ងៃព្រហស្បតិ៍
- 2016-06-22 10:23:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកស្រាអំពៅពិសេសបើកតែថ្ងៃព្រហស្បតិ៍
ចន្លោះមិនឃើញ
ចង់ភ្លក់រសជាតិស្រាពិសេស (rum) ដែលចម្រាញ់ចេញពីអំពៅដែលមានតែមួយគត់នៅស្រុកខ្មែរឬ? លោកអ្នកអាចសាកល្បងនៅហាង Samai នៅជិតវត្តស្វាយពពែម្តុំផ្សារអ៊ីអន។
លក្ខណៈពិសេសរបស់ហាងនេះគឺហាងនេះបើកតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ហើយចំពោះស្រាក្រឡុកពិសេសៗគឺប្រើ rum ដែលជាផលិតផលរបស់ហាងនេះផ្ទាល់តែម្តង។ ស្រានេះផលិតផលពីវត្ថុដើមខ្មែរពិតៗ ដោយមានការសហការរវាងបុគ្គលិកខ្មែរ និងថៅកែជនជាតិវេនេហ្ស៊ុយអេឡា។
ចំពោះមិត្តអ្នកអានដែលចង់ដឹងថាហាងនេះបើកនៅម៉ោងប៉ុន្មានគឺថា ហាងនេះបើកចាប់ពីម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃព្រហស្បតិ៍។ បន្ថែមលើភាពរីករាយជាមួយស្រាក្រឡុក ស្រាអំពៅសុទ្ធ និងប្រភេទភេសជ្ជៈផ្សេងទៀត លោកអ្នកក៏អាចស្វែងយល់ពីចង្វាក់ផលិតកម្មនៃផលិតផលស្រាអំពៅ នៅទីនោះដោយផ្ទាល់បានផងដែរ។
រូបភាព ៖ ហ្វេសបុក Samai Distillery
អាសយដ្ឋាន៖ ផ្ទះលេខ៩ ផ្លូវ៨៣០ វិថីសុទ្ធារស ទូរស័ព្ទ៖ ០២៣ ២២៤ ១៤៣
អត្ថបទ ៖ វិសាល