ចង់ស្វែងរកសៀវភៅប្រលោមលោក Brand Brand ?

  • 2016-06-23 10:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សម្នាក់ៗតែងតែចូលចិត្តការកម្សាន្តបែបរៀងៗខ្លួន។ អ្នកខ្លះចូលចិត្តទៅភោជនីយដ្ឋានថ្លៃៗដើម្បីធ្វើឲ្យសប្បាយចិត្ត អ្នកខ្លះចូលចិត្តហាងតាមផ្លូវបែបសាមញ្ញ អ្នកខ្លះចូលចិត្តទៅមើលកុន លេងកីឡា លេងភ្លេង ។ល។ ក្រៅពីនេះក៏មានមនុស្សមួយចំនួនចូលចិត្តបណ្តែតអារម្មណ៍សប្បាយរីករាយរបស់ខ្លួនតាមរយៈការអាន និងបណ្តុះគំនិតផងដែរ។

 

ដូច្នេះថ្ងៃនេះ Sabay ដើរសូមណែនាំជូននូវហាងលក់សៀវភៅប្រលោមលោក និងសៀវភៅពិសេសៗបែបលោកខាងលិចដែលមានឈ្មោះថា D’s Books សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅភាសាបរទេស។

 

ហាង D’s Books មានលក់សៀវភៅមួយទឹក និងថ្មីបែបប្រលោមលោកមនោសញ្ចេតនា វិទ្យាសាស្ត្រ ផ្សងព្រេង រន្ធត់ រួមទាំងសៀវភៅកុមារ ជីវប្រវត្តិ ឯកសារ និងសៀវភៅល្បីៗមកពីជុំវិញពិភពលោកជាច្រើនទៀតផងដែរ។ ក្រៅពីនេះលោកអ្នកអាចញ៉ាំភេសជ្ជៈ ដូចជាកាហ្វេ និងតែនៅទីនោះបានផងដែរ ប្រសិនបើអ្នកចង់អានសៀវភៅនៅទីនោះផ្ទាល់តែម្តង។

 

 

 

 

 

 

 

 

អាសយដ្ឋាន៖ #៧៩ ផ្លូវលេខ២៤០

ទូរស័ព្ទ៖ ០៩២ ៥២៧ ០២៩

អត្ថបទ ៖ វិសាល