រកក្លឹបដែលមាន DJ លេងភ្លេងសំណព្វរបស់អ្នកឬ?

  • 2016-07-01 08:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលចូលចិត្តគ្រវីទៅតាមបទទាន់សម័យបែបលោកខាងលិច ក្លឹប Pontoon គឺជាជម្រើសមួយសម្រាប់អ្នក ប្រសិនបើអ្នកគិតថាចង់ផ្លាស់ប្តូរបរិយាកាសពីក្លឹបដែលអ្នកទៅជាប្រចាំ។អ្នកអាចរាំនៅ dance floor ឬកន្លែងរបស់អ្នកអង្គុយដោយផ្ទាល់ ទៅតាមចង្វាក់ភ្លេងចេញពីប្រព័ន្ធបំពងសំឡេងគុណភាពខ្ពស់ ស៊ីគ្នាទៅតាមពន្លឺឡាស៊ែរដែលបាញ់ប្រសាចនៅក្នុងក្លឹប។ ក្លឹបនេះមានបម្រើស្រាក្រឡុក ស្រាបៀរ និងភេសជ្ជៈជាច្រើនមុខទៀត។ ភ្ញៀវដែលមកកន្លែងនេះភាគច្រើនជាជនបរទេស ប៉ុន្តែក៏មានខ្មែរទៅទីនោះច្រើនផងដែរ។ ប្រសិនបើអ្នកចង់សាករសជាតិក្លឹបរាំថ្មី ចូលចិត្តបរិយាកាសបែបលោកខាងលិច នោះ Pontoon គួរតែស្ថិតនៅក្នុងបញ្ជីរបស់អ្នក។

 

 

 

 

 

អាសយដ្ឋាន៖ ផ្លូវ១៧២ នៅសូរិយាម៉ល ម៉ោងបើក ៩យប់ - ៥ព្រឹក

រូបភាព៖ Pontoon