អត្ថប្រយោជន៍៦យ៉ាងពីការញ៉ាំជើងមាន់អ្នកអាចនឹងមិនធ្លាប់ដឹង

  • 2016-07-04 08:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​មាន់​គឺ​ជា​ប្រភេទ​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ពាក់​ព័ន្ធ​អាហារ​នេះ​ដោយ​សារ​តែ​ការ​ប្រើ​សារ​ធាតុ​គីមី​ដើម្បី​រក្សា​ទុក​ និង​កត្តា​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​វា​ខូច​គុណភាព។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ជើង​មាន់​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​គិត​ដល់​ផង​ដែរ។ ថ្ងៃនេះ Sabay ដើរ​សូម​បង្ហាញ​ជូន​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ជើង​មាន់​បែប​ធម្មជាតិ​ទាំង ៦ យ៉ាង៖

 

 

 

១.  ជើង​មាន់​សំបូរ​ទៅ​ដោយ​សារធាតុ​ខូលេជិន៖ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​ឆុង​សីង​ផ្នែក​បសុពេទ្យ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ​ជើង​មាន់​ផ្ទុក​សារ​ធាតុ​ខូលេជិន​កម្រិត​ខ្ពស់​ដែល​ជួយ​ដល់​សុខ​ភាព​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន។

 

២.  កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង៖ ជើង​មាន់​ផ្ទុក​នូវ​សារ​ធាតុ​កាល់​ស្យូម ខូលេជិន និង​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​សារធាតុ​ជួយ​ទ្រទ្រង់​ភាព​រឹងមាំ​នៃ​ឆ្អឹង។

 

៣.  ជួយ​ឲ្យ​របួស​ឆាប់​ជា៖ វា​ជួយ​ឲ្យ​របួស​ដែល​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​ឆាប់​ជា​សះ​ស្បើយ​ ដោយ​សារ​តែ​វា​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​ ដែល​សារ​ធាតុ​ទាំង​ពីរ​នេះ​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ជំរុញ​សរសៃ​ប្រសាទ សាច់ដុំ និង​ឆ្អឹង។

 

 

៤.  សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ៖ ជា​ធម្មតា​យើង​ក៏​អាច​រម្ងាស់​វា​ធ្វើ​ស៊ុប​ផង​ដែរ​ ហើយ​សារធាតុ​បំប៉ន​ដែល​សំបូរ​បែប​នៅ​ក្នុង​ស៊ុប​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ។

 

៥.  ជួយ​ធ្វើ​ឲ្យ​ក្រចក និង​មាត់​ធ្មេញ​មាន​សុខភាព​ល្អ៖ ដោយ​សារ​វា​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​សំបូរ​បែប​ បូក​រួម​ជា​មួយ​កាល់ស្យូម​ដែល​ជួយ​ធ្វើ​ឲ្យ​ក្រចក​លូត​លាស់ និង​មាន​សុខភាព​ល្អ​ និង​ជួយ​កម្ចាត់​មេរោគ​ដែល​មាន​នៅ​ក្នុង​មាត់​ធ្មេញ​ផង​ដែរ។

 

៦.  ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹងមាំ៖ ​ជើង​មាន់​មាន​ភាព​ពេញ​និយម​ដោយ​សារ​សារ​ធាតុ​បំប៉ន​ចាំ​បាច់​របស់​វា​ដូចជា៖ ខូលេជិន ហ្គា​លេ​ទីន បូក​រួម​ជា​មួយ​ស័ង្កសី ម៉ាញេស្យ៉ូម និងផូស្វ័រជាដើម។ សារធាតុ​ទាំង​នេះ​មាន​ភាព​ចាំ​បាច់​សម្រាប់​រាងកាយ​ជា​ខ្លាំង​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។

 

 

 

អត្ថបទ៖ វិសាល