ឃ្លាន​ម្ហូប​ខ្មែរ​ហើយ​ឆ្ងាញ់​ញ៉ាំ​នៅ​ណា​?

  • 2016-07-11 04:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មែរ​យើង​មាន​មុខ​ម្ហូប​ជា​ច្រើន​មុខ​ដែល​សុទ្ធ​តែ​ឆ្ងាញ់​ៗ​ជា​ពិសេស​នោះ​គឺ​ពពួក​អាហារ​មាន​អន្លក់​បន្លែ​ស្រស់​ៗ​ ប្រហុក​កប់​អាំង​ បុក​កំពឹស​ បុក​ក្រសាំង​ គ្រាន់​តែ​លឺ​ក៏​លេប​ទឹក​មាត់​ដែរ​។ ថ្ងៃ​នេះ​Sabay ដើរ​នឹង​ណែនាំ​ហាង​ម្ហូប​ខ្មែរ​ដ៏​សំបូរ​បែប​មួយ​កន្លែង​ដល់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់​ហើយ​សាក​ទៅ​ញ៉ាំ​ច្បាស់​ជា​មិន​ខក​បំណង​ទេ​។ ហាង​មាតុភូមិ​មាន​មុខ​ម្ហូប​ទាំង​ជ្រក់​ច្រើន​ប្រភេទ​ទៀត​ជា​ប្រចាំ​ថ្ងៃ​ជាង​៥០​មុខ​សម្រាប់​លោក​អ្នក​ជ្រើសរើស​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​និង​ពេល​ល្ងាច​។ មិន​ត្រឹម​តែ​មាន​ម្ហូប​ខ្មែរ​សំបូរ​បែប​ទេ​ថែម​ទាំង​មាន​បង្អែម​ខ្មែរ​ទៀត​ផង​ ទោះ​រៀប​រាប់​នៅ​ទី​នេះ ក៏​មិន​អស់​ដែរ​ទាល់​តែ​ទៅ​សាក​នៅ​ហាង​ផ្ទាល់​តែ​ម្តង​ ណា​មួយ​តម្លៃ​គឺ​សមរម្យ​សម្រាប់​លោក​អ្នក​ថែម​ទៀត​។​

 

 

 

 

 

អាសយដ្ឋាន​៖ ផ្ទះលេខ​៨៨​A ផ្លូវ​លេខ​៣៦០​ បឹងកេងកង​៣​​ ភ្នំពេញ​

រួបភាព​៖ មាតុភូមិ Facebook Page

អត្ថបទ​៖​ និតា