ចង់ចេះលេងហ្គីតា ព្យាណូគួរទៅរៀននៅណា?
- 2016-07-12 05:25:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះលេងហ្គីតា ព្យាណូគួរទៅរៀននៅណា?
ចន្លោះមិនឃើញ
ការលេងឧបករណ៍តន្រ្តីមិនត្រឹមតែជាការកម្សាន្តអារម្មណ៍នោះទេ វាធ្វើឲ្យយើងមានភាពអត់ធ្មត់និងស្ងប់អារម្មណ៍បានល្អជាងអ្នកដែលមិនចេះលេងឧបករណ៍តន្ត្រីផ្សេងៗ។ ព្រោះពេលលេងឧបករណ៍តន្ត្រីនិមួយៗទាមទារភាពយកចិត្តទុកដាក់និងការតាំងចិត្តដើម្បីចេះលេង ហើយបើចង់ចេះលេងហ្គីតា ព្យាណូឲ្យបានត្រឹមត្រូវនិងច្បាស់លាស់អាចទៅរៀននៅសាលាដែលSabay ដើរបានណែនាំខាងក្រោមនេះបាន។
សាលាតន្ត្រី Bosba Media
រៀនហ្គីតា ឬ ព្យាណូ ១ខែ / ១០ដុល្លារ (រយៈពេល៦ម៉ោង) អាសយដ្ឋាន៖ ស្ថិតនៅខាងជើងស្តុបដេអិន ទំនាក់ទំនង៖ 081 613 136 / 012 623 327 Facebook Page : facebook.com/Bosba-Media
សាលាតន្ត្រី SOUNDSKOOL
រៀនហ្គីតា ឬ ព្យាណូ ១ម៉ោង / ៣៤ដុល្លារ អាសយដ្ឋាន៖ ផ្ទះលេខ១៣ ផ្លូវលេខ១៧៨ ជិតវិទ្យាល័យស៊ីសុវត្ថិ ទំនាក់ទំនង៖ 012 454 621 Website: Soundskool.asia
សាលាតន្ត្រី Music Arts School
រៀនហ្គីតា ឬ ព្យាណូ ១ខែ / ៤៥ដុល្លារ (ក្នុងមួយសប្តាហ៍រៀន៣០នាទី) ឬ ១ខែ / ៨០ដុល្លារ (ក្នុង មួយសប្តាហ៍រៀន១ម៉ោង) អាសយដ្ឋាន៖ផ្ទះលេខ១៤ ផ្លូវលេខ៣៦០ បឹងកេងកង១ ភ្នំពេញ ទំនាក់ទំនង៖023 997 290 Website : music-arts-school.org
អត្ថបទ៖និតា