ទីលានជិះសេះកណ្តាលទីក្រុងភ្នំពេញ
- 2016-07-13 07:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានជិះសេះកណ្តាលទីក្រុងភ្នំពេញ
ចន្លោះមិនឃើញ
គិតចង់ជិះសេះដូចនៅក្នុងកុនប្រហែលជាទាល់តែទៅឆ្ងាយពីទីក្រុងព្រោះត្រូវការវាលធំដើម្បីជិះសេះ តែតាមពិតនៅកណ្តាលក្រុងភ្នំពេញយើងក៏មានកន្លែងអាចជិះសេះបានដែរ។ Cambodia Country Club ជាក្លឹបដែលមានកីឡាចម្រុះមុខជាច្រើន ដែលនៅទីនោះផ្ទាល់មានទីលានដ៏ធំសម្រាប់អ្នកចង់ជិះសេះអាចទៅកម្សាន្តលេងនៅទីនោះបាន ។ ចាំអីទៀតអ្នកដែលប្រាថ្នាចង់ជិះសេះលេង ឬថតរូបអាពាហ៍ពិពាហ៍ទីនោះនឹងផ្តល់នូវទេសភាពដ៏ស្រស់ស្អាត និងការកម្សាន្តដ៏រីករាយទៀតផង។
តម្លៃជិះសេះក្នុង១ម៉ោង ៣៥ដុល្លារ
អាសយដ្ឋាន៖ ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (បើក២៤ម៉ោង) ទំនាក់ទំនង៖093 885 591
រូបភាព៖ M-Free អត្ថបទ៖ និតា