ស៊ុបគោល្បីយូរឆ្នាំរសជាតិនៅឆ្ងាញ់ដូចដើម
- 2016-08-09 06:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុបគោល្បីយូរឆ្នាំរសជាតិនៅឆ្ងាញ់ដូចដើម
ចន្លោះមិនឃើញ
ពេលចង់ញ៉ាំស៊ុបគោម្តងៗតែងគិតថាគួរទៅញ៉ាំនៅណាតម្លៃសមរម្យហើយឆ្ងាញ់ សាច់ច្រើន មានអនាម័យ ថ្ងៃនេះ Sabay ដើរណែនាំហាងស៊ុបគោមួយដែលអ្នកខ្លះគាត់ធ្លាប់ស្គាល់ហើយតែអ្នកខ្លះទៀតគាត់មិនបានដឹង។ នៅហាងស៊ុបគោពេញចិត្ត ទៅញ៉ាំស៊ុបគ្នាប្រាំនាក់កុម្ម៉ង់តែម៉ាឈុតឆ្នាំងធំ ៦ម៉ឺនប្រាំពាន់រៀលហ្នឹងញ៉ាំចង់សល់ផង នៅហ្នឹងស៊ុបគោមានរូបមន្តពិសេសដែលមានរសជាតិឆ្ងាញ់សុទ្ធតែសាច់ដួសឡើងហត់។ និយាយរួមទៅរសជាតិស៊ុបពេលញ៉ាំហើយមានអារម្មណ៍កក់ក្តៅដូចរសជាតិស៊ុបធ្វើញ៉ាំជុំគ្នានៅផ្ទះអ៊ីចឹង ទោះបីហាងដូចជាបុរាណបន្តិចតែមានអនាម័យនិងផាសុកភាព ទាល់តែសាកទៅញ៉ាំម្តងបានដឹង។
អាសយដ្ឋាន៖ នៅលើបណ្ដោយផ្លូវព្រះមុនីវង្សជាប់សណ្ឋាគារម៉ាន់អ៊ី
អត្ថបទ៖ និតា