វិធីដំឡើងកម្មវិធីដោនឡូតវីដេអូ YouTube ល្អបំផុត (TubeMate)
- 2016-08-12 11:47:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីដំឡើងកម្មវិធីដោនឡូតវីដេអូ YouTube ល្អបំផុត (TubeMate)
ចន្លោះមិនឃើញ
បើនិយាយពីកម្មវិធីដោនឡូតវីដេអូនៅលើ YouTube មានកម្មវិធីផ្សេងជាច្រើននៅក្នុង Google Play Store ឬ Apple App Store ហើយអ្នកក៏អាចដោនឡូតវីដេអូមួយចំនួនដោយផ្ទាល់ចេញពីកម្មវិធី YouTube ផងដែរ។ ប៉ុន្តែបើនិយាយពីកម្មវិធីប្រភេទនេះមិនទាន់មានកម្មវិធីណាយកឈ្នះកម្មវិធីដោនឡូតវីដេអូ YouTube ដែលមានឈ្មោះថា TubeMate ឡើយ។
ដោយសារតែអ្នកតម្រូវឲ្យបង់ប្រាក់ដើម្បីប្រើវានៅលើ iPhone (ឬប្រើដោយឥតគិតថ្លៃតែសាកល្បង)យើងសូមណែនាំតែការដោនឡូតនៅលើតែទូរស័ព្ទ Android ប៉ុណ្ណោះ ពីព្រោះអ្នកអាចប្រើវាបានពេញលេញដោយឥតគិតថ្លៃ។
ចំពោះទូរស័ព្ទ Samsung ជាដំបូងអ្នកត្រូវចូលទៅកាន់ Settings (ការកំណត់) > Lock Screen and security ហើយបន្ទាប់មកចុចបើកដំណើរការលើ Unknown sources (ប្រភពមិនស្គាល់)។ អ្នកត្រូវធ្វើដូច្នេះពីព្រោះវាជាកម្មវិធីដែលបានរឹតបន្តឹង ហើយមិនអាចដោនឡូតដោយផ្ទាល់ពី Google Play Store បានទេ។
ជំហានបន្ទាប់អ្នកត្រូវចូលទៅកាន់តំណគេហទំព័រនេះ៖ http://tubemate-youtube-downloader.en.uptodown.com/android ដើម្បីដោនឡូតកម្មវិធី TubeMate ថ្មីដែលមានកំណែ ២.២.៩ នាពេលបច្ចុប្បន្ន (កំណែ ២.១.០ នឹងចេញក្នុងពេលឆាប់ៗ)។ បន្ទាប់មកអ្នកនឹងទទួលបាន file ប្រភេទ APK ហើយចុចដំឡើងតាមរបៀបរបស់វាជាការស្រេច។
កម្មវិធីនេះងាយស្រួលប្រើដោយវាមានរូបរាងស្រដៀងនឹងកម្មវិធី YouTubeដែរហើយអ្នកអាចដោនឡូតវីដេអូអ្វីក៏បានឲ្យតែមាននៅលើ YouTube។ អ្នកអាចជ្រើសរើសដោនឡូតទៅតាមប្រភេទឯកសារ ឬគុណភាពដែលអ្នកចង់បាន ឬក៏ដោនឡូតតែសំឡេងជា mp3 ឬ aac ក៏បាន។ សូមរីករាយជាមួយកម្មវិធី TubeMate ទាំងអស់គ្នា។
អត្ថបទ៖ Sam