ផ្សារក្រោមដីតម្លៃ ៩៤ លានដុល្លារចាប់ដំណើរការ

  • 2016-08-18 07:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារក្រោមដីលក់ទំនិញរបស់កាស៊ីណូណាហ្គា (Naga City Walk) ដែល​សង់​ឡើង​ដោយ​ចំណាយ​ទឹក​ប្រាក់​ជាង ៩៤ ​លាន​ដុល្លារ​ នៅពេលនេះផ្នែកមួយរបស់វាចាប់​ផ្ដើម​បើក​ដំណើរ​ការបណ្តើរៗដោយហាង China Duty Free Group (CDFG) ក្រុមហ៊ុនលក់ផលិតផលឥតគិតពន្ធនៃប្រទេសចិន។​

 

 

CDFG ស្ថិតនៅក្នុងផ្សារក្រោមដី​ Naga City Walk ដែលស្ថិតនៅក្នុង​កា​ស៊ី​ណូ​ណា​ហ្គា​ចាស់​ភ្ជាប់ទៅ​កាស៊ីណូ​ណា​ហ្គា​ទី​ ២​ ដែល​កំពុង​តែ​សាង​សង់​។​ ​ហើយ​វា​ផ្ដល់​ជូន​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា​គ្រឿង​អលង្ការ​ វ៉ែនតា​ នាឡិកា​ ភេសជ្ជៈ​ និង​ផលិតផល​ក្នុង​ស្រុក​ល្បីៗ​ជា​ច្រើន​ទៀត​។​

 

​តាម​ប្រសាសន៍​​ក្រុមហ៊ុន​ CDFG ដែលជាក្រុមហ៊ុនលក់ផលិតផលឥតគិតពន្ធដំបូងនៅក្នុងផ្សារក្រោមដី Naga City Walk បាន​ឲ្យ​ដឹង​ថា​គោល​បំណង​នៃ​ការ​បង្កើត​​ហាង​លក់​ផលិតផល​មិន​គិត​ពន្ធ​នេះ​ឡើង​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​មក​កម្សាន្ត​នៅ​កាស៊ីណូណាហ្គា​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ដែល​ផ្ដោត​លើ​ការ​ទិញ​ឥវ៉ាន់​ដែល​មាន​ម៉ាក​ល្បីៗ​ផង​ដែរ​។​ អតិថិជន​អាច​រក​ជាវ​បាន​ទំនិញ​ដែល​មាន​ម៉ាក​ល្បី​ជាង​ ២០០ ម៉ាក​មក​ពី​ទូទាំង​ពិភពលោក​។​