ស្រោមទូរស័ព្ទសម្រាប់ iPhone មិនជ្រាបទឹកគ្រប់កាលៈទេសៈ
- 2016-08-23 08:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រោមទូរស័ព្ទសម្រាប់ iPhone មិនជ្រាបទឹកគ្រប់កាលៈទេសៈ
ចន្លោះមិនឃើញ
ជាធម្មតាក្នុងរដូវភ្លៀងធ្លាក់ច្រើនយើងតែងតែមានក្តីបារម្ភខ្លាចទឹកជ្រាបចូលទូរស័ព្ទនៅពេលជិះម៉ូតូ ឬក៏នៅកន្លែងផ្សេងៗដែលអាចនឹងត្រូវទឹក។ ចំណែកឯអ្នកខ្លះវិញចង់ប្រើទូរស័ព្ទរបស់ពួកគេដើម្បីថតក្នុងទឹកដើម្បីបង្កើតរូបភាពប្លែកៗ។ ដូច្នេះថ្ងៃនេះ Sabay ដើរសូមណែនាំនូវស្រោមការពារការជ្រាបទឹកម៉ូដែល Submarine Case សម្រាប់ទូរស័ព្ទ iPhone (iPhone 5, 5S, 6, 6S, Plus)។
លក្ខណៈពិសេសនៃស្រោមទូរស័ព្ទ Submarine នេះគឺការពារទូរស័ព្ទរបស់អ្នកពីការជ្រាបទឹក អាចអនុញ្ញាតឲ្យអ្នកថតក្នុងទឹកបានរយៈពេល ៣០ នាទីក្នុងជម្រៅតិចជាង ៣ ម៉ែត្រ ងាយស្រួលកាន់មិនរអិល អនុញ្ញាតឲ្យអ្នកប្រើមុខងារស្កេនស្នាមម្រាមដៃបានដដែល និងជួយទប់កម្លាំងទង្គិចដែលអាចបង្កការខូតខាតនៅពេលជ្រុះធ្លាក់។ វាមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជា៖ ផ្កាឈូក ខៀវ បៃតងខ្ចី ខ្មៅ និងស។
សម្រាប់តម្លៃគឺមានភាពខុសគ្នាទៅតាមទំហំទូរស័ព្ទ៖ សម្រាប់ iPhone 5 វាមានតម្លៃ ១៥ ដុល្លារ, iPhone 6 តម្លៃ ១៧ ដុល្លារ, និង iPhone 6Plus តម្លៃ ១៩ ដុល្លារ។
រកជាវបាននៅហាង MY-Store អាសយដ្ឋាន៖ ទល់មុខវិទ្យាល័យបាក់ទូក ទូរស័ព្ទ៖ ០៧០ ៦៣៣ ២៨៦