មីគោកឆ្ងាញ់ប្រចាំគ្រួសារ

  • 2016-08-29 07:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់សាកញ៉ាំមីគោកបែបចិនម្តងអត់? មានមិត្តអ្នកអានច្រើនណាស់រអ៊ូរឿងញ៉ាំអី ថាពិបាករកកន្លែងទៅ តែម្តងនេះសាកទៅញ៉ាំអីនៅ​ហាងមីគោកម្តងទៅ មិនថាមិត្តអ្នកអានឃ្លានពេលណាទេគឺអាចជួយបានទាំងអស់ សំខាន់មានតម្លៃសមរម្យញ៉ាំហើយមិនស្តាយលុយ។

 

ហាងនេះមានលក់ដូចជា មីគោក មីខ្មៅ មីជួអែម មីគោកស្លឹកតយ គាវបំពង គាវស៊ុប នំបុ័ងទឹកម្ទេស។

 

មីគោកសាច់ចិញ្ច្រាំលាយជាមួយផ្សិតញ៉ាំហើយចង់ញ៉ាំទៀត

 

 

មីជូអែមរសជាតិប្លែកញ៉ាំលាយជាមួយបន្លែល្អដល់សុខភាព

 

 

គាវបំពងស្រួយស្រេះឆ្ងាញ់ជក់មាត់

 

 

គាវស៊ុបសាច់គាវស្វិតបើស្នូលវិញធ្វើពីសាច់ត្រីលាយសាច់ជ្រូកចិញ្ច្រាំលាយគ្នាធានាថាឆ្ងាញ់ហ្មង

 

 

នំបុ័ងទឹកម្ទេមួយមុខនេះឆ្ងាញ់អស់ស្ទះនំបុ័ងដាក់សាច់ផាត់ស្រោចទឹកជ្រលក់ពីលើញ៉ាំហើយចង់ញ៉ាំទៀត

 

 

ហាងមីគោកមានបម្រើសេវាកម្មចាប់ពីម៉ោង ៧:៣០​ព្រឹក ដល់ម៉ោង ៧:៣០ ល្ងាច ទីតាំងនៅផ្លូវ ១៩៣ ផ្ទះលេខ៤៣ ក្រោយសាលាវ៉ាន់ដា។

 

អាចទំនាក់ទំនងលេខ៖ ០១៦ ៥២៥ ៥ ៥៨ / ០៧៧ ៨២២ ២២៥​

 

អត្ថបទ៖ ពិសី