ក្លឹបថ្មីរាំទាល់តែទាញលែងចង់មកផ្ទះ
- 2016-08-30 07:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបថ្មីរាំទាល់តែទាញលែងចង់មកផ្ទះ
ចន្លោះមិនឃើញ
ពេលខ្លះធ្វើការ ឬសិក្សាច្រើនស្ត្រេសចង់បន្ធូរអារម្មណ៍ តែទាល់គំនិតមិនដឹងថាត្រូវទៅណា។ ការរាំលេង ជួបជុំមិត្តភក្តិក៏អាចបន្ធូរអារម្មណ៍តានតឹងដើម្បីបំភ្លេចកង្វល់ដែលយើងជួបនៅកន្លែងការងារ ក៏ដូចជាការសិក្សាផងដែរ។ ក្លឹប ៥៥ (55 Club) គឺជាក្លឹបថ្មីកាលីប សម្រាប់អ្នកដែលចូលចិត្តរាំបែប EDM (ចង្វាក់រាំបែប DJ)។
ក្លឹប ៥៥ មានផ្តល់ជូននូវភ្លេងបែបសម័យថ្មីជាបទខ្មែរ អង់គ្លេស និងបទល្បីជាច្រើនភាសាទៀតសម្រាប់អ្នកដែលចូលចិត្តបញ្ចូលអារម្មណ៍ទៅតាមចង្វាក់ភ្លេងប្លែកៗ ពិរោះៗដោយឌីជេ និងតារាចម្រៀងល្បីៗ ស្របទៅនឹងចំណូលចិត្តយុវជនសម័យថ្មីដែលចូលចិត្តទទួលយក និងស្វែងយល់ពីអ្វីដែលថ្មី។ បន្ទាប់ពីជល់កែវយូរបន្តិច មានអារម្មណ៍ថាចង់រាំតាមចង្វាក់ភ្លេងស្ទើរតែហៅលែងចង់មកផ្ទះ។
អាសយដ្ឋាន៖ #៣៦ ផ្លូវលេខ ៥៥ សង្កាត់ចតុមុខ (ខាងមុខភោជនីយដ្ឋានសាមូរ៉ៃ) ទូរស័ព្ទ៖ ០៩៩ ៥៥០ ០៥៥
រូបភាពផ្តល់ដោយ៖ 55 Club (ថតដោយ Live Studio) អត្ថបទ៖ Sam