ស្ទីម និងសូណាបែបណាទើបមានប្រសិទ្ធភាពបំផុត?
- 2016-09-07 09:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីម និងសូណាបែបណាទើបមានប្រសិទ្ធភាពបំផុត?
ចន្លោះមិនឃើញ
ការស្ទីម និងសូណាគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រួលសាច់ដុំ បំបាត់ជាតិពុល ធ្វើឲ្យស្បែកមានសុខភាពល្អ ធ្វើឲ្យចរន្តឈាមដើរស្រួល និងកាត់បន្ថយកម្រិតស្ត្រេស។ ប៉ុន្តែដោយសារតែកម្រិតកម្តៅរបស់វាដែលធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នក សូមស្វែងយល់ពីចំណុចចាំបាច់ខាងក្រោមទាំងនេះ។
ជំហានទី ១៖ កម្តៅនៅក្នុងបន្ទប់ស្ទីម និងសូណាធ្វើឲ្យអ្នកបែកញើសច្រើន ដូច្នេះសូមផឹកទឹកឲ្យបានច្រើនដើម្បីបំពេញជាតិទឹកក្នុងរាងកាយមុនពេលចូលបន្ទប់ស្ទីម។ ម្យ៉ាងវិញទៀតសូមលាងជម្រះគ្រឿងសំអាង ឡេ ឬគ្រឿងអលង្ការផ្សេងៗដែលមានលើខ្លួន។
ជំហានទី ២៖ កុំទ្រាំនៅក្នុងបន្ទប់ស្ទីម ឬសូណាប្រសិនបើអ្នកមិនអាចទ្រាំនឹងកម្តៅបាន។ បើអ្នកមានអារម្មណ៍ថាវិលមុខ ចង់សន្លប់ ហើយបេះដូងលោតញាប់ អ្នកគួរតែចេញពីបន្ទប់នោះជាបន្ទាន់។ ជាទូទៅ ការចំណាយពេលចាប់ពី ១០-១៥ នាទីនៅក្នុងបន្ទប់ស្ទីមវាគួរតែល្មមគ្រប់គ្រាន់ ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកផលិតញើសដោយមិនបង្កឲ្យវិលមុខ និងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតដល់រាងកាយ។
ជំហានទី ៣៖ ជៀសវាងចូលទៅក្នុងអាងទឹកត្រជាក់ភ្លាមៗ គួរតែសម្របមួយស្របក់សិនដើម្បីធ្វើឲ្យសីតុណ្ហភាពរាងកាយរបស់អ្នកធ្លាក់ចុះ។ ចំណាយពេល ១០ ទៅ ១៥ នាទីដើម្បីអនុញ្ញាតឲ្យរាងកាយរបស់អ្នកសម្របទៅនឹងសីតុណ្ហភាព និងជៀសវាងធ្វើឲ្យរាងកាយរបស់អ្នកប្រឈមនឹងការប្រែប្រួលសីតុណ្ហភាពលឿនជ្រុល។
ជំហានទី ៤៖ ត្រូវដឹងថាពេលណាដែលអ្នកមិនគួរចូលស្ទីម ឬសូណា។ ប្រសិនបើអ្នកមានផ្ទៃពោះ កម្តៅខ្លាំងនៅក្នុងបន្ទប់នោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងវិញទៀតគួរជៀសវាងប្រសិនបើអ្នកស្រវឹង ប្រើប្រាស់ថ្នាំញៀន មានអាយុក្រោម ១៨ ឆ្នាំ មានជម្ងឺបេះដូង ទឹកនោមផ្អែម លើសឈាម ឬអាការៈផ្សេងទៀតដែលប្រតិកម្មនឹងកម្តៅ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានអាការៈខាងលើនេះ។ គួរចាំថាប្រសិនបើអ្នកមានសុខភាពល្អ អ្នកអាចចូលស្ទីម ឬសូណាម្តង ឬ ពីរដងក្នុងមួយសប្តាហ៍។
ប្រភព៖ www.livestrong.com ប្រែសម្រួល៖ Sam