ចង់ញាំអយស្ទ័រស្តង់ដាអត់?
- 2016-09-12 09:14:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ញាំអយស្ទ័រស្តង់ដាអត់?
ចន្លោះមិនឃើញ
ប្រិយមិត្ត Sabay ដើរ ណាខ្លះចូលចិត្តញាំអាហារសមុទ្រ? ថ្ងៃនេះ Sabay ដើរ សូមណែនាំកន្លែងញាំអី ទើបបើកថ្មីមួយគឺ The Oyster Barដែលមានទីតាំងនៅលើផ្លូវ៣៧០ សង្កាត់បឹងកឹងកេងកង១។ ម្ហូបប្រចាំហាងនេះ គឺអយស្ទ័រស្រស់ៗ នាំចូលពីប្រទេសបារាំងនិងវៀតណាម ដែលសុទ្ធសឹងជាជម្រើសល្អបំផុត ពិសេសជាងហាងលក់គ្រឿងសមុទ្រធម្មតា។ ក្រៅពីនេះ The Oyster Barក៍មានបម្រើជូននូវមុខម្ហូបអឺរ៉ុបជាច្រើនមុខ និងគ្រឿងសមុទ្រ ចម្អិនដោយចុងភៅមានជំនាញច្បាស់លាស់។ បរិយាកាសមានលក្ខណៈស្ងប់ស្ងាត់ ថ្លៃថ្នូរ បែបជាន់ខ្ពស់ សាកសមបំផុតសម្រាប់ការណាត់ជួប (Date) ការញាំអាហារបែបជំនួញ និងជួបជុំគ្រួសាររឺមិត្តភក្តិ។
បើសិនជាចាប់អារម្មណ៍ អ្នកទាំងអស់គ្នាអាចចូលទៅកាន់Facebook Pageដែលមានឈ្មោះថា"The Oyster Bar”ដើម្បីទទួលបានព័ត៌មានបន្ថែម រឺទាក់ទងតាមលេខទូរស័ព្ទ ០៨៧ ៧៧៨ ២៧៧។
អត្ថបទៈ ដាលីន