គួរប្រើ CC Cream រឺ BB Cream?
- 2016-09-16 07:12:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរប្រើ CC Cream រឺ BB Cream?
ចន្លោះមិនឃើញ
CC Cream និង BB Cream គឺជាផលិតផលដែលពេញនិយមជាងគេសំរាប់យុវនារីក្នុងការតុបតែងខ្លួនទៅណាមកណា។ ប៉ុន្តែមួយចំនួននៅមិនទាន់ដឹងពីភាពខុសប្លែកនៃ CC Cream និងBB Cream និងសារប្រយាជន៍របស់វានៅឡើយ។ ខាងក្រោមនឹងប្រាប់ពីលក្ខណ:របស់ CC Cream និងBB Cream
BB Cream
BB តំនាងអោយពាក្យថា Beauty Balm។ BB Cream មានភាពស្រាលជាង Foundation ប៉ុន្តែធ្ងន់ជាងឡេការពារកំដៅថ្ងៃធម្មតា។ ហើយវាមានតូនាទីច្រើនយ៉ាងដូចជា ការពារកំដៅថ្ងៃ ផ្តល់សំនើម បន្ថែមពន្លឺលើស្បែក និងជួយបំបាត់ស្នាមខ្លះ។ វាមានច្រើនផលិតផលសំរាប់ជ្រើសរើសទៅតាមប្រភេទស្បែក។
CC Cream
CC Cream ប្រៀបដូចជាបងស្រីរបស់ BB Cream។ វាមានលក្ខណ:ដូចនឹង BB Cream ដែរប៉ុន្តែមុខងារពិសេសរបស់វាគឺវាជួយភាពជ្រីយជ្រួយនិងស្នាមខ្មៅបានយ៉ាងល្អពិសេសជាង BB Cream។ ហើយវាជួយកាន់បន្ថយភាពចាស់របស់អ្នកផងដែរ។