ត្រៀមអ្វីខ្លះពេលចូលរៀនមហាវិទ្យាល័យដំបូង?

  • 2016-09-19 07:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមុខជំនាញរៀនហើយ​? បើគិតហើយ ត្រៀមខ្លួននូវសំរាប់ការចូលរៀនថ្មី? ខាងក្រោមនេះគឺជាចំនុចខ្លះៗដែល​និស្សិតឆ្នាំទី១គួរដឹងនិងរៀបចំខ្លួន¸

 

 

 

 

១ លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យជាមនុស្សធម្មតាទេ

កុំខ្លាចនឹងការសួរសំនួររឺប្រាស្រ័យទាក់ទងជាលោកគ្រូអ្នកគ្រូរបស់អ្នក ពួកគាត់ជា​មនុស្សធម្មតាទេ ដូចច្នេះបើអ្នកមានបញ្ហារឺមានចំងល់គួរតែទៅសួរគាត់រឺ​និយាយជា​មួយគាត់។​ អ្នកអាចជួបគាត់ក្រោយថ្នាក់រៀន រឺនៅការិយាល័យរបស់គាត់។ ម៉្យាងទៀត​ អ្នកអាចទេរឺEmailដើម្បីសុំការណាត់ជួបមុខក៏បាន។

 

២ ដឹងថាអ្នកមានអ្វីដែលគួរធ្វើនៅថ្ងៃស្អែក

ពេលវេលាជាមាសប្រាក់។​ ដូចច្នេះអ្នកត្រូវដឹងថាថ្ងៃស្អែកមានអ្វីដែលត្រូវធ្វើអ្វីសំខាន់ ដើម្បីខាតពេលវេលា។ អ្នកអាចកត់វាទុកនៅកូនសៀវភៅតូចមួយដើម្បីចងចាំវា។ ជាពិសេសនោះ អ្នកកត់ចំណាំទុកអំពីកិច្ចការសាលារឺការងារ​ផ្សេងៗដែលអ្នក​ត្រូវធ្វើផង​ដែរ។ ព្យាយាមធ្វើវារាល់ថ្ងៃដើម្បីធ្វើការងារបានទាន់ពេលវេលា។

 

៣ រកអ្វីធ្វើផ្សេងក្រៅពីការងារសាលា

ជីវិតសាកលវិទ្យាមិនមែនត្រឹមតែរៀននៅក្នុងថ្នាក់ទេ។ បើសិនអ្នកមានពេលវេលា គួររកការងារស័្មគ្រចិត្តរឺការងារក្រៅម៉ោងដើម្បីបានបទពិសោធន៍។ អ្នកអាចរៀនពី Soft Skills ដូចជា ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការធ្វើការជាក្រុម និងផ្សេងៗ ពីការធ្វើការនៅខាងក្រៅ។

 

៤ បើកគនគណនីយធនាគាមួយសំរាប់ខ្លួន

ពេលវេលានៅសាកលវិទ្យាល័យជាឱកាសល្អសំរាប់ការរៀនរៀបចំចាយនិងសន្សំលុយ។ វារិតតែល្អសំរាប់អ្នកមកសិក្សាឆ្ងាយពីផ្ទះ ដូចច្នេះវាកាន់តែមានភាពងាយស្រួល​ក្នុងការផ្ញើ​លុយ។ លើសពីនេះ អ្នកអាចដឹងពីការចាយលុយរបស់អ្នកអោយបានប្រសើរឡើង​ជាងមុន។

 

ការរៀនមហាវិទ្យាល័យជារឿងមួយសំខាន់មួយនៃជីវិត ដូចច្នេះព្យាយាមប្រើ​ពេលវេលា​អោយ​មានប្រយោជន៍និងសប្បាយរីករាយ។ Make the most out of it!