ការឈឺចាប់នៅសន្លាក់ឆ្អឹងថ្គាម (TMJ Pain)បណ្ដាលមកពីអ្វីមានដឹងអត់?
- 2016-09-20 09:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការឈឺចាប់នៅសន្លាក់ឆ្អឹងថ្គាម (TMJ Pain)បណ្ដាលមកពីអ្វីមានដឹងអត់?
ចន្លោះមិនឃើញ
តើលោកអ្នកមានធ្លាប់វិលមុខ ឈឺក្នុងត្រចៀកឈឺមុខ ក្បាល ក ស្មានិងខ្នងដែរឬទេ?
ការយល់ដឹងពីមូលហេតុនិងការព្យាបាលបញ្ហានៅនឹងសន្លាក់ឆ្អឹងថ្គាម មនុស្សជាច្រើនទទួលរងនូវអាការៈវិលមុខឈឺត្រចៀក មុខ ក្បាល ក ស្មានិងខ្នងដោយមិនដឹងពីមូលហេតុនៃការឈឺចាប់ទាំងនេះឡើយ។ កាលពីមុនអ្នកជំងឺជាច្រើនដែលបានទៅជួបគ្រូពេទ្យដើម្បីព្យាបាលបញ្ហាឈឺចាប់ទាំងនេះត្រូវបានប្រាប់ថាវាបណ្ដាលមកពីអារម្មណ៍របស់គាត់ប៉ុណ្ណោះហើយពួកគេត្រូវទៅជួបគ្រូពេទ្យឯកទេសពីម្នាក់ទៅម្នាក់ទៀត។បន្ទាប់ពីការព្យាបាលប៉ុន្មានឆ្នាំដែលមិនទទួលបានជោគជ័យអ្នកជំងឺទាំងនោះបានស៊ាំនឹងការរស់នៅជាមួយនឹងការឈឺចាប់របស់ខ្លួនដោយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញដោយមិនត្រូវការវេជ្ជបញ្ជាជាពិសេសថ្នាំអាស្ពីរីន (aspirin)។
ប៉ុន្តែសព្វថ្ងៃនេះ គេបានដឹងថាបណ្ដុំរោគសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម ( TemperomandibularJointSyndrome) មានទាក់ទងនឹងរោគសញ្ញាដែលមិនអាចព្យាបាលខាងលើនិងជំងឺនៃការឈឺចាប់ផ្សេងៗ។ការឈឺចាប់ដែលបានរៀបរាប់ខាងលើគឺជារោគសញ្ញានៃបណ្ដុំសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម។
ការធ្វើរោគវិនិច្ឆ័យបញ្ហា( Diagnosing The Problem ): មុនពេលធ្វើការសម្រេចលើការព្យាបាលបញ្ហារបស់អ្នកដំណើរការនៃការធ្វើរោគវិនិច្ឆ័យជាច្រើនត្រូវតែធ្វើជាចាំបាច់។ការថតកាំរស្មី X-Ray ត្រូវធ្វើដើម្បីថតសន្លាក់ថ្គាម។តេស្តនេះបង្ហាញនូវរូបភាពច្បាស់ពីទ្រង់ទ្រាយនៃសន្លាក់ឆ្អឹងថ្គាមនិងទីតាំងនៃរចនាសម្ព័ន្ធផ្សេងៗនៅក្នុងសន្លាក់ថ្គាមរបស់អ្នក។ការថតកាំរស្មីដែលផ្ដល់រូបភាពអាចមើលឃើញដោយភ្នែកផ្ទាល់ត្រូវបានគេប្រើជាវិធីសម្រាប់រកជំងឺដែលកើតនៅក្នុងសន្លាក់ថ្គាម។
Jaw positionersអាចត្រូវប្រើដោយឧបករណ៍ដែលហៅថា SPLINTត្រូវបានប្រើមួយរយៈរហូតដល់បាត់ការឈឺចាប់។ការព្យាបាលជាអចិន្ត្រៃយ៍ត្រូវធ្វើបន្តដោយការតម្រឹមធ្មេញការពត់ធ្មេញ និងការដាក់ធ្មេញ។ បែបបទនៃការព្យាបាល បន្ទាប់ពីធ្វើរោគវិនិច្ឆ័យបញ្ហានេះរបៀបព្យាបាលផ្សេងៗគ្នាអាចនឹងត្រូវបានណែនាំឲ្យធ្វើ។ដំណាក់ការដំបូងនៃការព្យាបាលមានបំណងលុបបំបាត់ការឈឺចាប់នៃសន្លាក់ឆ្អឹងថ្គាមដែលជារោគសញ្ញាបណ្ដាលពីបញ្ហាពិតប្រាកដ។ក្នុងដំណាក់ការទីពីរការព្យាបាលនឹងធ្វើទៅ
លើបញ្ហានៃការឈឺចាប់នេះ។វិធីព្យាបាលសន្លាក់ឆ្អឹងថ្គាមនឹងត្រូវពន្យល់ជាសង្ខេបដូចខាងក្រោមនេះ៖
១. Occlusal Equilibration៖ក្នុងការព្យាបាល Occlusal Equilibration ធ្មេញនៅផ្នែកខាងលើឬ ផ្ទៃទំពានឹងត្រូវឆាបជារូបរាងថ្មី។ការធ្វើបែបនេះដើម្បីជួយសម្រាលសម្ពាធទៅលើធ្មេញនីមួយៗ។ដំណើរការនៃការឆាបធ្មេញត្រូវបានគេរកឃើញថាជាវិធីដោះស្រាយស្ថានភាពដែលបណ្ដាលឲ្យពិបាកនៅនឹងក្បាលក ស្មា និងការខូចខាតរចនាសម្ព័ន្ធរបស់ធ្មេញ។
២. Occlusal Restoration៖Occlusal Restoration ទាក់ទងទៅនឹងការផ្លាស់ប្ដូរធ្មេញឬការដាំធ្មេញឡើងវិញបន្ថែមទៅលើដំណើរការនៃការឆាបរូបរាងរបស់ធ្មេញដែលកាត់ផ្នែកខាងលើនៃធ្មេញ។ដូចនេះ ធ្វើឲ្យសាច់ដុំមុខនិងសាច់ដុំថ្គាមរបស់អ្នកបានសម្រាក។
៣. Splint/Jaw Repositioner Appliances៖Splint/Jaw Repositioner Appliances មិនត្រឹមតែប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យនោះទេប៉ុន្តែវាក៏ប្រើបំបាត់ការពិបាកទំពានិងការឈឺចាប់។ បន្ទាប់មកការព្យាបាលដំណាក់ការទី២ការព្យាបាលធ្មេញដោយការពត់ធ្មេញការស្រោបធ្មេញការតម្រឹមធ្មេញអាចនឹងត្រូវបានណែនាំឲ្យធ្វើដើម្បីឲ្យការទំពាបានល្អដែលផ្ដល់សុខភាពល្អដល់អ្នក។
៤.ការភ្ញោចសាច់ដុំ៖ការព្យាបាលដោយភ្ញោចសាច់ដុំអាចសម្រួលការឈឺចាប់មុននិងក្នុងពេលដំណើរការនៃការព្យាបាល។
៥. T-Scanជាប្រព័ន្ធវិភាគ Digital Occlusal តែមួយគត់របស់ផ្នែកទន្តសាស្ត្រ M-Scan, Bio-Ten, and JVA ការព្យាបាលឲ្យបានឆាប់គឺសំខាន់ណាស់ សារៈសំខាន់នៃការព្យាបាលឲ្យបានឆាប់គឺពិតជាសំខាន់ណាស់។បញ្ហាសន្លាក់ឆ្អឹងថ្គាមអាចកើតឡើងគ្រប់ក្នុងដំណាក់កាលណាមួយហើយវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ។ដូចនេះហើយបញ្ហាបន្តិចបន្តួចក្នុងពេលបច្ចុប្បន្នអាចក្លាយជាប្រភពនៃការឈឺចាប់នៅពេលអនាគត។ថែមលើនេះទៀតឱកាសជោគជ័យក្នុងការព្យាបាលកើនឡើងខ្ពស់ប្រសិនបើឆាប់ធ្វើការព្យាបាល។