សៀវម៉ៃរាត្រីមិនសាកពិតជាស្តាយក្រោយ
- 2016-09-21 02:42:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវម៉ៃរាត្រីមិនសាកពិតជាស្តាយក្រោយ
ចន្លោះមិនឃើញ
ការញ៉ាំអាហារប្លែកធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និងរីករាយដើម្បីបំភ្លេចជីវិតស្មុគស្មាញ។ ថ្ងៃនេះ Sabay ដើរ សូមណែនាំនូវសៀវម៉ៃរាត្រីដែលមានរសជាតិឆ្ងាញ់ប្លែក សម្រាប់អ្នកដែលចូលចិត្តដើរលេងយប់ ក៏ដូចជាអតិថិជនដែលស្វែងរកអាហារញ៉ាំប្លែកៗនៅពេលយប់។
សៀវម៉ៃនេះមានរសជាតិឆ្ងាញ់ជាប់មាត់ ហើយបន្ទាប់ពីបន្ថែមទឹកម្ទេស និងម្រេចរួចមក អ្នកអាចជ្រលក់វាជាមួយឆាខ្វៃដែលមានសាច់នំទន់ល្មើយដែលត្រូវគ្នាម៉ាច់នឹងសៀវម៉ៃពិសេសនេះតែម្តង។ បន្ថែមពីនេះហាងសៀវម៉ៃរាត្រីក៏មានផ្តល់នូវទឹកតែស្លឹកតើយដ៏ក្រអូបឈ្ងុយឥតគិតថ្លៃដើម្បីធ្វើឲ្យរសជាតិអាហារកាន់តែមានឱជារសបន្ថែមមួយកម្រិតទៀត។ ប្រសិនអ្នកចង់ញ៉ាំអាហារផ្សេងពីនេះ ហាងសៀវម៉ៃរាត្រីក៏មានផ្តល់ជូនគាវ បាយផាក់ឡូវ ម៉ីស៊ុប និងបាយសាច់ជ្រូកពិសេសផងដែរ។
ហាងសៀវម៉ៃរាត្រី ម៉ោងបើក៖ ៧ យប់ដល់ទាបភ្លឺ អាសយដ្ឋាន៖ ផ្លូវ ២៤០ នៅឈាង Lotteria ផ្លូវមុនីវង្ស ទូរសព្ទ៖ ០៩៨ ៤៣៤ ៤៤៤
អត្ថបទ៖ Sam