តើអធិរាជកូរម្ចាស់បទ Pen Pineapple Apple Pen ជានរណា?

  • 2016-09-27 11:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ​អ្នក​ប្រហែល​ជា​បាន​ស្តាប់បទ​ Pen Pineapple Apple Pen​ រួច​ហើយ​។​  ស្តាប់​ទៅ​ចម្លែក​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ​ ហើយ​ស្ទីល​របស់​បទ​នេះ​ស្រដៀង​នឹង​កំពូល​បទ​ល្បីល្បាញ​ Gangnam​ Style​ ដែល​ច្រៀង​ដោយ​ Psy​។​ ហើយ​ម្នាក់​ៗ​កំពុង​តែ​ឆ្ងល់​ថា​តើ​អ្នក​ចម្រៀង​នេះ​ជា​នរណា​?​

 

 

បទ​នេះ​ចម្រៀង​ដោយ​សិល្បករ​ជនជាតិ​ជប៉ុន​លោក​ Piko-Taro​ ដែល​នេះ​គ្រាន់​តែ​ជា​ឈ្មោះ​ប្រឌិត​របស់​លោក​តែ​ប៉ុណ្ណោះ​។​ ដើម​ឡើយ​លោក​គឺ​ជា​អ្នក​កំប្លែង​ និង​DJ​ ដែល​មាន​ឈ្មោះ​ថា​ Kosaka​ Daimaou​ (ឈ្មោះ​ពិត​គឺ​ Kazuhiko Kosaka)​។​ លោក​បាន​ណែនាំ​នូវ​តួអង្គ​ប្រឌិត​ដែល​មាន​ឈ្មោះ​ថា​ Piko-Taro​ នេះ​នៅ​ក្នុង​ការ​សម្តែង​រឿង​កំប្លែង​បែប​និយាយ​លើ​ឆាក​ដោយ​ផ្សាយ​បន្ត​ផ្ទាល់​។​

 

​ដោយ​សារ​ប្រជាប្រិយ​ភាព​នៃ​ការ​សម្តែង​នេះ​ លោក​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​អាប់ឡូត​វីដេអូ​ដំបូង​របស់​លោក​កាល​ពី​ខែ​ចុង​សីហា​នៅ​លើ​ YouTube​ ក្នុង​គោល​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពទ​ស្សនិកជន​នៅ​ទូទាំង​ពិភពលោក​ បន្ទាប់មក​ទំព័រ​កំប្លែង​ 9GAG​ ដ៏​ល្បីល្បាញ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នេះ​ដែល​​ធ្វើ​ឲ្យវា​កាន់​តែ​ល្បី​ខ្លាំង​ឡើង​។​

​​

អត្ថបទ​៖ Sam​