តើបាត់ដំបងមានអីប្លែក?

  • 2016-10-06 04:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​បាត់ដំបង​មាន​អីប្លែក?​ ថ្ងៃនេះ​​សប្បាយ​ដើរ​សុំណែ​នាំអ្នក​​ពី​​កន្លែង​មួយ​ចំនួន​ដែល​អ្នក​អាច​ដើរ​កំសាន្តប្លែកៗ​ដែលអាច​ស្វែង​យល់​ពីខេត្ត​បាត់ដំបង​បាន។

 

អគារ​ចាស់ៗ​-នៅ​ទី​ប្រជុំជន​ខេត្តបាត់ដំបង​សំបូរ​ទៅអោយ​អគារបុរាណ​ដែល​អ្នកអាច​ទស្សនា​បាន។​ អគារ​ទាំងនោះ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​លេខ​១និង​២​។ មនុស្ស​មួយ​ចំនួនធំ​តែងតែ​យកកន្លែង​នេះជាកន្លែង​ថតFashion show និង Pre wedding​ ផងដែរ។

 

រូងភ្នំសត្វប្រជៀវ - រូងភ្នំ​នេះស្ថិត​នៅភ្នំ​សំពៅ។ បន្ទាប់​ពីការចុះពី​ភ្នំសំពៅ​មនុស្សម្នា​ជាច្រើន​តែងតែ​ចាំប្រជៀវ​រាប់លាន​ក្បាលហើរ​ជាក្បួន​ចេញ​ពីរូង​របស់​គេនៅប្រហែល​ម៉ោង​៦ឬ​៦.៣០ល្ងាច។ វាពិត​ជាអស្ចារ្យ​មែនទែន​សំរាប់អ្នក​មិនដែល​ឃើញពីមុន​មកពីព្រោះប្រជៀវ​ប្រដើរ​គ្នាជាជួរដែល​មាន​រយ​ពេល​ប្រហែល​៣០នាទី ។

 

 

ពិព័ណ៍​សិល្ប:​សង្កែ -​ អ្វី​ដែល​ពិសេស​អំពី​កន្លែង​នេះគឺការ​តាំងពិព័ណ៍​គំនូរប្លែកៗ​មកពីវិចិត្រករ​ខ្មែរនិង​បរទេស​ដែលភាគ​ច្រើន​មានប្រធាន​បទទាក់ទ​ងនិងកម្ពុជា។ ​លោក​អ្នកអាច​ស្វែង​យល់​អំពីប្រវត្តិសាស្រ្ត​កម្ពុជា​ដែល​ត្រូវ​បាន​យក​ទៅ​បកប្រែ​លើផ្ទាំង​គំនូរ​ផ្សេងៗ​ខុសគ្នា។

 

 

អត្ថបទ៖ បញ្ញា