កុលាបប៉ៃលិននឹងចេញជាគំនូរជីវចលឆាប់ៗនេះ

  • 2016-10-14 11:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីណែនាំឲ្យមនុស្សជំនាន់ថ្មីស្គាល់ពីសិល្បៈបែបគំនូរជីវចល (animation) និងប្រលោមលោកសម័យអាណានិគមនិយមរឿងកុលាបប៉ៃលិនដ៏ល្បីល្បាញ រួញម៉ូសិន ដែលដឹកនាំដោយនិសិត្ស សុង ហេមគីរីនឹងចេញផ្សាយឈុតខ្លីដ៏គួរឲ្យចាប់អារម្មណ៍ផ្អែកលើខ្សែរឿងនេះនៅថ្ងៃទី ២២ តុលា ខាងមុខ។

 

 

ឈុតខ្លី (Teaser) នៃរឿងកុលាបប៉ៃលិននេះមានរយៈពេល ២០ វិនាទីដែលបានផលិតឡើងយ៉ាងយកចិត្តទុកដោយអស់រយៈពេលជាងពីរខែដោយសហការជាមួយក្រុមសិល្បករវ័យក្មេង SAMS' Art Stories ។ រួញម៉ូសិនដែលបង្កើើតដោយនិសិត្សផ្នែកឌីជីថលក្រាហ្វិកឆ្នាំទី ៤ នៃសាកលវិទ្យាល័យ Zaman មានគម្រោងនឹងចេញផ្សាយវីដេអូទាំងស្រុងនៅឆ្នាំក្រោយ នៅពេលដែលស្ទូឌីយ៉ូទទួលបានជំនួយផ្នែកផលិតពីស្ថាប័នមួយចំនួន។ ហើយប្អូនសង្ឃឹមថាស្នាដៃនេះនឹងចូលរួមចំណែកដល់វិស័យគំនូរជីវចល និងកេរ្តិ៍ដំណែលប្រលោមលោកសម័យមុនឲ្យទទួលបានការពេញនិយមក្នុងស្រទាប់យុវជនសម័យអ៊ីនធឺណេត។

 

គួររំលឹកផងដែរថារឿងប្រលោមលោកខ្លីរឿង កុលាបប៉ៃលិននិពន្ធឡើងដោយកវី ញ៉ុក ថែម នៅឆ្នាំ ១៩៣៦។ ស្នាដៃនេះទទួលបានជោគជ័យយ៉ាងខ្លាំង ទើបជម្រុញឲ្យក្រសួងអប់រំយកសាច់រឿងនេះមកបញ្ចូលក្នុងកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យ។

 

ខ្សែរឿងកុលាបប៉ៃលិនដំណាលអំពីក្មេងកម្សត់ម្នាក់នៅក្នុងសម័យអាណានិគមបារាំង ដែលមានឈ្មោះថាចៅចិត្របានផ្លាស់ទីលំនៅពីស្រុកកំណើតរបស់ខ្លួនបន្ទាប់ពីឪពុកស្លាប់ មកប៉ៃលិនហើយជួបនឹងនាង ឃុន នារី ដែលជាកូនស្រីរបស់ចៅហ្វាយនាយរបស់ខ្លួនគឺលោកហ្លួង រតនសម្បត្តិ។ ដំណើររឿងបន្តដោយភាពមិនចម្រុះសម្រុងគ្នារវាងតួឯកប្រុស និងតួឯកស្រីដោយសារតែវណ្ណៈគ្រួសាររបស់ខ្លួន និងការតស៊ូក្នុងជីវិតរបស់ចៅចិត្ររហូតទទួលបានជោគជ័យ។

 

អាចចូលមើលនៅក្នុងទំព័រ៖ រួញ – Rounh Motion និង SAMS' Art Stories

 

អត្ថបទ៖ Sam