គន្លឹះសន្សំលុយងាយៗ

  • 2016-10-20 07:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿថាអ្នកណាៗក៍ធ្លាប់ជួបនឹងបញ្ហាដាច់លុយដែរ ហើយមូលហេតុចម្បងនៃបញ្ហានេះ គឺភាគច្រើនបណ្តាលមកពីការចាយវាយហួសកម្រិត មិនចេះសន្សំសំចៃ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ ដែលអាចជួយអ្នកអោយសន្សំប្រាក់បានដោយងាយៗ៖

 

១. បង្កើតតារាងវត្ថុត្រូវទិញ: នៅពេលអ្នកត្រូវទៅទិញអីវ៉ាន់ចាំបាច់ ដូចជាម្ហូបអាហាររឺសម្ភារះប្រើប្រាស់ផ្សេងៗម្តងៗ អ្នកគួរតែបង្កើតជាតារាងមួយ ដើម្បីកត់ត្រាទុកនូវវត្ថុទាំងនោះអោយបានច្បាស់លាស់ ហើយត្រូវកំណត់អោយដាច់ខាតថានឹងទិញតែអ្វីដែលមានក្នុងតារាង​ជៀសវាងការទិញរបស់តាមនឹកឃើញដែលមិនសូវសំខាន់។

 

២. លក់អីវ៉ាន់ដែលអ្នកឈប់ប្រើ: បើមានពេលទំនេរ អ្នកអាចរៀបចំអីវ៉ាន់ក្នុងផ្ទះ ហើយដកចេញនូវអ្វីដែលអ្នកគិតថានឹងលែងត្រូវប្រើប្រាស់ទៀត ដូចជាសម្លៀកបំពាក់រឺគ្រឿងអេឡិចត្រូនិច... ហើយយកវាទៅដាក់លក់តាមonline តាមទីផ្សារ រឺក៍មុខផ្ទះ ដែលអាចចំនេញបានទាំងលុយហើយបានទូលាយផ្ទះទៀតផង។

 

 

៣. ជំនួសអោយការបាយក្រៅ ធ្វើម្ហូបនៅផ្ទះអោយបានច្រើន: ជៀសមិនផុតទេពេលខ្លះយើងត្រូវតែទិញអាហារស្រាប់ រឺត្រូវបាយក្រៅ ប៉ុន្តែបើសិនជាអាចឆ្លៀតបាន គួរតែត្រលប់មកបាយផ្ទះវិញ។ ដូចគ្នាដែរបើចង់ជួបជុំមិត្តភក្តិ អ្នកក៍អាចចម្អិនម្ហូបដោយខ្លួនឯង ហើយហៅពួកគេមកសប្បាយនៅផ្ទះវិញបាន។

 

 

៤. មុនទិញអ្វីមួយត្រូវគិតអោយបានយូរ: សួរខ្លួនឯងថារបស់ហ្នឹងទិញមកអាចផ្តល់ប្រយោជន៍អីខ្លះ? ហេតុអីក៍ត្រូវទិញវា? បើអ្នកជាអ្នករកលុយខ្លួនឯង អាចសាកល្បងយកប្រាក់ខែទៅចែកមើល ថាតើរបស់ដែលអ្នកចង់ទិញហ្នឹង ត្រូវចំណាយពេលប៉ុន្មានទៅធ្វើការទើបអាចទិញបាន?

 

៥. រៀនDIYធ្វើរបស់ដោយខ្លួនឯង: ត្រូវការទិញកាដូជូនគេមែនទេ? ចុះបើយើងរៀនDIYងាយៗតាមInternetទៅវាមិនសន្សំលុយបាន? ក្រៅពីកាដូជូនគេហើយ នៅមានវត្ថុជាច្រើនទៀតដែលអ្នកអាចកែច្នៃធ្វើបានដោយខ្លួនឯងពីអ្វីដែលមានស្រាប់ ដោយមិនចាំបាច់ចំណាយលុយទៅទិញនោះទេ។

 

 

៦. បិតកុងតាក់ ហើយដកឌុយ: ពេលដែលមិនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចណាមួយមិនថាអំពូលភ្លើង រឺកង្ហារ... កុំភ្លេចបិទកុងតាក់អោយសោះ។ ចំណែកឯឆ្នាំងសាកថ្មផ្សេងៗ គួរតែដកឌុយចេញពេលដែលឈប់ត្រូវសាក។ ធ្វើបែបនេះគឺអាចកាត់បន្ថយការចំណាយលើអគ្គីសនីបាន។

 

អត្ថបទ: ដាលីន