Instagram Travellersទាំង១០ដែលអ្នកគួរតែFollow

  • 2016-10-28 07:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram គឺជាបណ្ដាញសង្គមសម្រាប់ចែករំលែករូបថតដ៍ពេញនិយមមួយក្នុងពេលបច្ចុប្បន្ន។ មានអ្នកប្រើប្រាស់ជាច្រើនដែលបានបង្ហោះរូបថតស្អាតៗតាមបែបខុសគ្នា ដូចជា Fashion, អាហារ, សិល្បះ, និងអ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺ ប្រធានបទ "ដើរលេង"។ ខាងក្រោមនេះគឺជាInstagram Travellersទាំង១០ ដែលអ្នកគួរតែFollow:

 

  1. @expertvagobond ម្ចាស់Accountមួយនេះបានចំណាយពេល៥ឆ្នាំដើម្បីដើរលេង និងថតរូបបែបLandscape ដែលមានសកម្មភាពផ្សងព្រេងដូចជា ឡើងភ្នំ និងជ្រមុជទឹកជាដើម។

 

 

 

 

  1. @Michaelchristopherbrown ម្ចាស់Accountនេះគឺជាអ្នកកាសែតដែលបានផ្តិតយករូបភាពដែលមានបង្កប់អត្ថន័យជ្រាលជ្រៅ មកពីប្រទេសជាច្រើនជុំវិញពិភពលោក។

 

 

 

 

 

  1. @Worldwanderlust ម្ចាស់Accountនេះគឺជាជនជាតិអូស្ត្រាលីអាយុ២៤ឆ្នាំ ដែលដើរលេងសឹងតែមិនដែលឈប់តែម្តង ហើយចែករំលែករូបថតស្អាតៗមកពីគ្រប់ទីកន្លែង។

 

 

 

 

 

 

  1. @Bemytravelmuse ម្ចាស់Accountនេះគឺជា អ្នកធ្វើការខាងធនាគារដែលជីវិតពោរពេញដោយការធ្វើដំណើរកំសាន្ត។

 

 

 

 

 

  1. @Laurenepbath ម្ចាស់Accountនេះត្រូវបានគេស្គាល់ថាជាInstagrammerជំនាញដំបូងគេបង្អស់នៅអូស្ត្រាលី ដែលបានផ្តិតយករូបភាពស្អាតៗជាច្រើនពីដំនើរកំសាន្តរបស់នាង។

 

 

 

 

 

  1. @Youngadventuress ម្ចាស់Accountមួយនេះនឹងធ្វើអោយអ្នករីករាយជាមួយនឹងសកម្មភាពសប្បាយៗរបស់នាង ដូចជាការលេងស្គី ឡើងភ្នំ ហែលទឹក ភាគច្រើនគឺនៅប៉ែកខាងអឺរ៉ុប។

 

 

 

 

 

  1. @lebackpaker ម្ចាស់Accountនេះគឺជាអ្នកដំណើរបែបរុករក ផ្សងព្រេង ដែលរូបថតរបស់គាត់ភាគច្រើនជាលក្ខណះព្រៃភ្នំនិង Outdoor។

 

 

 

 

 

  1. @roundthewolrdgirl ម្ចាស់Accountនេះចូលចិត្តដើរលេងខ្លាំងមែនទែន ពិសេសគឺទៅកាន់តំបន់លក្ខណះធម្មជាតិ។

 

 

 

 

  1. @fosterhunting ម្ចាស់Accountមួយនេះបានបោះបង់ការងាររបស់គេដើម្បីទៅរុករកនៅតំបន់អាមេរិកខាងជើង ហើយប្រើជីវិតរស់នៅក្នុងឡានរបស់គាត់ជំនួសអោយការនៅផ្ទះ។

 

 

 

 

  1. @tiffpenguin ម្ចាស់Accountនេះគឺជាទន្តពេទ្យ ក៍ប៉ុន្តែនាងចូលចិត្តដើរលេងជាមួយនឹងកាម៉េរ៉ារបស់នាងនៅពេលទំនេរ។ រូបភាពរបស់នាង មានបង្ហាញពីពណ៌ដ៍ស្រស់ស្អាតនៃដំណើរកំសាន្តរបស់នាងតាមតំបន់ភ្នំ។

 

 

 

 

អត្ថបទ: ដាលីន