មាន​១០០០០រៀល​គួរ​ញ៉ាំ​អីឆ្ងាញ់​ណ៎!

  • 2016-10-28 09:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​Sabayដើរ​​​​ សូមណែនាំ​ពី​ហាង​ថ្មី​មុខ​ម្ហូប​ថ្មី​ជាពិសេស​មិន​ចាំ​បាច់​ចំណាយ​ច្រើន​មាន​ត្រឹម​មួយ​ម៉ឺន​រៀល​គ្រប់​ល្មម។ ទៅ​ដល់​ហាង​នំ​បញ្ចុក​ពុះ​បើ​មាន​មួយ​ម៉ឺន​រៀល​លោក​អ្នក​ជា​កម៉្មង់​ នំ​បញ្ចុក​សម្លរ​ព្រៃ​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន​និង​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​មួយ​កែវ។ នំ​បញ្ចុក​ខ្មែរ​ស្រួប​ជា​មួយ​ទឹក​សម្លរ​ម្ជូរ​ព្រៃ​ពោពេញ​ទៅ​ដោយ​សាច់​មាន់​ពេញ​ចាន​មាន​លាយ​ឡំ​ជា​មួយ​ម្ទេស​ហិរៗ​ផង​នោះ ញ៉ាំ​ហើយ​ប្រាកដ​ជា​លាន់​មាត់​ថា​ឆ្ងាញ់​តែ​ហ្មង។ លោក​អ្នក​អាច​ស្វែង​រក​ហាង​នេះ​បាន​នៅ​ក្រោយ សាលា​បឋម​នរោត្តម ផ្លូវ​លេខ​១៩ ។ លេខ​ទូរសព្ទ៖ ០១៥​ ២៨ ៩៨ ០៣ ។

 

 

https://www.youtube.com/watch?v=Y5Yxl7xqMJY

 

អត្ថបទ៖ ពិសី