ឃើញសម្រស់ធម្មជាតិរបស់កោះJEJUហើយធានាថាដេកស្រមៃចង់ទៅហ្មង
- 2016-11-01 08:48:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញសម្រស់ធម្មជាតិរបស់កោះJEJUហើយធានាថាដេកស្រមៃចង់ទៅហ្មង
ចន្លោះមិនឃើញ
កោះ JeJuគឺទិសដៅទេសចរណ៏ល្បីបំផុតនៅប្រទេសកូរ៉េ បានទាក់ទាញភ្ញៀវរហូតដល់ ១០លាននាក់នៅឆ្នាំ ២០១៣ បើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាង។ កោះនេះត្រូវបានគេស្គាល់ថាជាអច្ឆរិយវត្ថុធម្មជាតិ ក្នុងនោះមានទាំងទឹកជ្រោះ,ឆ្នេរខ្សាច់ស,,ភ្នំភ្លើងអសកម្ម និងភ្នំខ្ពស់បំផុតរបស់កូរ៉េខាងត្បូងដែលមាននៅកណ្តាលនៃកោះនេះតែម្តង។ ថៃ្ងនេះSabayដើរ នឹងនាំអ្នកឲ្យស្គាល់ពីកោះJeJuដែលល្បីជាងគេនៅប្រទេសកូរ៉េ.....
Hallasan(한라산 )
Hallasanគឺជាភ្នំដែលមាននៅចំកណ្តាលកោះជេជូតែម្តង ភ្នំនេះត្រូវបានគេគ្រប់គ្រងជាឧទ្យានជាតិមួយនៅឆ្នាំ ១៩៧០ ដែលជាជីវមណ្ឌលបម្រុងនៃអង្គការយូណេស្កូនៅឆ្នាំ ២០០២ ហើយត្រូវបានគេដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០០៧។
Cheonjeyon
Cheonjeyon ត្រូវបានគេដាក់ឈ្មោះឲ្យថា "ស្រះទឹកនៃព្រះ»ព្រោះពីបុរាណមកគេមានជឿថាពួកគេអាចជាពីជម្ងឺប្រសិនបើពួកគេឈរនៅក្រោមទឹកជ្រោះនោះ។
Jeju Waterworld
ប្រសិនបើអ្នកមានអារម្មណ៏នឿយហត់ដោយសារការដើរលេងពេញមួយថ្ងៃ Jeju Waterworld ជាកន្លែងល្អបំផុតដើម្បីកាត់បន្ថយភាពចុករោយព្រោះនៅទីនោះមានម៉ាស្សានិងស្ប៉ាជូនដោយឥតគិតថ្លៃ។ ជាពិសេសចាប់ពីខែកក្កដាដល់ខែសីហាមានកម្មវិធិលេងភក់ ហើយភក់នេះគឺជាឱសថល្អបំផុតសម្រាប់ស្បែកទៀតផង។
Seonimgyo Bridge ស្ពាននេះត្រូវបានគេហៅថា Chilseonyeogyo (칠선녀교) មានន័យថា ស្ពានទេពធីតាទាំងប្រាំពីរ។ចាស់បុរាណបាននិយាយតគ្នាថាទេពធីតាតែងចុះមកលេងនៅលើស្ពាននៅពេលយប់។
Manjanggulគឺជាផ្នែកមួយនៃផ្លូវរូងក្នុងដីស្អាតជាងគេក្នុងពិភពលោក។ រូងភ្នំនេះមានដើមកំណើតពីកម្អែលភ្នំភ្លើងដែលកករហូតក្លាយជាគុហា ហើយធ្វើឲ្យមានការចាប់អារម្មណ៏បំផុតពីសំណាក់ភ្ញៀវទេសចរណ៏ជាខ្លាំង។ នៅក្នុងរូងភ្នំនេះពោរពេញទៅដោយសត្វប្រជៀវរាប់រយក្បាលរស់នៅក្នុងនោះ។
Jusangjeolli
ទៅដល់Jusangjeolli ភ្លាមលោកអ្នកនិងមានអារម្មណ៏រំភើបស្ទើតែភ្លេចដកដង្ហើមដោយសារតែទេសភាពដ៏អំណរនៃថ្មដែលឈរជាជួរៗមានប្រវែងរហូតទៅដល់២០ម៉ែត្រ ថ្មទាំងនេះកើតឡើងដោយសារកម្អែភ្នំភ្លើងដែលហូរចាក់ចូលបាតសមុទ្រ។
កែសម្រួល៖ ពិសី
ប្រភព៖ www.tripzilla.com