លែងបារម្ភខ្លាចខូចមុខសម្រាប់អ្នកផាត់មុខរាល់ថ្ងៃ
- 2016-11-04 08:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងបារម្ភខ្លាចខូចមុខសម្រាប់អ្នកផាត់មុខរាល់ថ្ងៃ
ចន្លោះមិនឃើញ
អ្នកដែលតែងតែផាត់មុខជាប្រចាំថ្ងៃអាចប្រឈមមុខនឹងបញ្ហាខូចមុខខ្លាំងជាងអ្នកដែលមិនផាត់មុខរាល់ថ្ងៃ ដូច្នេះហើយត្រូវតែមានវិធីសាស្ត្រក្នុងការថែរក្សាមុខដើម្បីមិនបាច់បារម្ភថាខូចមុខដោយការប្រើប្រាស់ម្សៅផាត់ផ្សេងៗជាប្រចាំថ្ងៃ។
១ ត្រូវប្រើMake Up Remover ឬ ហ្វូមលាងមុខ ៖ ចំណុចដែលសំខាន់ដាច់ខាតត្រូវតែធ្វើពេលអ្នកចង់លុបម្សៅផាត់ពីមុខគឺត្រូវប្រើ Make Up Remover ឬ ហ្វូមលាងមុខដែលត្រូវនឹងប្រភេទស្បែកមុខរបស់អ្នកទើបការលាងសម្អាតនោះមានប្រសិទ្ធភាពនិងលាងមុខបានស្អាតល្ឬ។
២ ប្រើឡេផ្តល់សំណើមស្បែកមុខ ៖ បន្ទាប់ពីលាងផ្ទៃមុខបានស្អាតល្អពីការផាត់ម្សៅទាំងនោះហើយ ត្រូវលាបឡេផ្តល់សំណើមដល់ស្បែកមុខ ឬ សេរ៉ូមការពារផ្សេងៗដើម្បីជួយចិញ្ចឹមស្បែកមុខបន្ថែម ព្រោះគ្រឿងផាត់មុខទាំងនោះផ្តល់ផលប៉ះពាល់ដល់ស្បែកមុខច្រើន។
៣ ម៉ាស់បិទមុខ ៖ សម្រាប់អ្នកដែលផាត់មុខញឹកញាប់គួរតែជ្រើសរើសយកប្រភេទម៉ាស់បិទមុខដែលត្រូវនឹងស្បែកមុខមកបិទជាតិចណាស់ក៏២ ទៅ ៣ដងដែរក្នុងរយៈពេលមួយសប្ដាហ៍ដើម្បីជួយទប់ទល់ស្បែកមុខខូចពីការប្រើប្រាស់គ្រឿងផាត់មុខប្រចាំថ្ងៃទាំងនោះ។
៤ ប្រើប្រភេទ Lip Balm មិនថានៅផ្ទះមិនផាត់មុខដូចពេលចេញទៅក្រៅ ឬ ពេលយប់មុនចូលគេងទេយើងគួរតែប្រើប្រភេទក្រែមការពារបបូរមាត់ដែលគ្មានពណ៌ក៏បាន ដោយវាជួយផ្តល់ភាពសំណើមដល់បបូរមាត់ និងការពារប្រេះបបូរមាត់ ឬ ខ្មៅបបូរមាត់។
៥ ប្រើឡេការពារកម្ដៅថ្ងៃ ៖ ដោយសារស្បែកមុខយើងស្ដើងងាយទទួលផលប៉ះពាល់ពីពន្លឺថ្ងៃដូច្នេះហើយមិនត្រូវចោលដាច់ខាតពេលចេញទៅក្រៅជាមួយនឹងឡេលាបការពារកម្ដៅថ្ងៃលើមុខ SPF កាន់តែខ្ពស់កាន់តែល្អ ដែលក្នុងនោះបើមានការពារ UV A , B គឺកាន់តែប្រសើរព្រោះវាអាចជួយការពារភាពចាស់ជ្រីវជ្រួញ ស្បែកមុខស្ងួត គ្រើម និងមហារីកស្បែកដែលទទួលបានការប៉ះពាល់ពីពន្លឺព្រះអាទិត្យផងដែរ ។
អត្ថបទ៖ និតា Recommended by : Katy Sodalis