Rosanna Pansino បង្រៀនដុតនំលើYoutube

  • 2016-11-07 04:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rosanna Pansino គឺជាYoutuber ជនជាតិអាមេរិក វ័យ៣១ឆ្នាំ ដែល​មាន​បង្ហោះ​វីដេអូ​បង្រៀន​ដុត​នំ ​រាប់​រយ​នៅ​លើ​គេហទំព័រ ​Youtube។ នំ​ដែល​នាង​ធ្វើ​ក្រៅ​ពី​មើល​ទៅ​គួរ​ឲ្យ​ឆ្ងាញ់​ហើយ​ ថែម​ទាំង​មាន​រូបរាងCute ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​ថា​នាង​តែង​តែ​ចេញ​វីដេអូ​ថ្មីៗ ធ្វើ​នំ​រូប​តាម​តួអង្គ​រឿង​ ឬ​ហ្គេម​ដែល​កំពុង​តែ​ពេញ​និយម ដូចជា Suicide Squad, Harry Potter, Pokemon ឬ Minionជាដើម។

ក្រៅ​ពី​បង្កើត​វីដេអូ Youtube ហើយ​នាង​ថែម​ទាំង​មាន​សរសេរ​សៀវភៅ​បង្រៀន​ពី​វិធី​ដុត​នំ​ទៀត​ផង ដែល​មាន​ចំណង​ជើង​ថា “The Nerdy Nummies Cookbook: Sweet Treats for the Geek in All of Us”។

 

កុំ​ឃើញRosana ធ្វើ​បែប​នេះ​គិត​ថា​អត់​ប្រយោជន៍​ឲ្យ​សោះ ​ក្នុង​មួយ​ឆ្នាំ​នាង​អាច​រក​ចំណូល​បាន​រហូត​ប្រហែល​ ២.៥លាន​ដុល្លារ ​ពី​ការ​ធ្វើ​វីដេអូ​របស់​នាង។

 

 

 

 

 

 
 

ចុច​ទី​នេះ​ដើម្បី​ចូល​ទៅ​កាន់​Channel Youtubeរបស់Rosanna https://www.youtube.com/user/RosannaPansino

 

ប្រែ​សម្រួល​ដោយ៖ ដាលីន