កម្មវិធីកែរូបភាពលើទូរសព្ទដៃពេញនិយមទាំង៧
- 2016-11-08 02:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីកែរូបភាពលើទូរសព្ទដៃពេញនិយមទាំង៧
ចន្លោះមិនឃើញ
ដោយឃើញថានៅសម័យនេះនរណាៗក៏ចូលចិត្តបង្ហោះរូបភាពលើបណ្ដាញសង្គម ថ្ងៃនេះSabay ដើរសុំណែនាំនូវកម្មវិធីកែរូបភាពល្បីៗចំនួន៧ ដែលអាចជួយអោយរូបថតរបស់អ្នកប្រែក្លាយឲ្យទៅជាកាន់តែគួរឲ្យចាប់អារម្មណ៍ថែមមួយកម្រិតទៀត។ កម្មវិធីទាំងអស់មានដូចជា៖
១. VSCO VSCO គឺជាកម្មវិធីមួយប្រើសម្រាប់ដាក់ Filter កែពណ៌ ដែលអ្នកថតរូបអាជីព និងអ្នកលេងInstagramភាគច្រើនចូលចិត្តប្រើ។
២. Snapseed Snapseedគឺជាកម្មវិធីកែរូបថតសម្រាប់អ្នកអាជីព ដែលមានToolច្រើនប្រភេទដូចជា បន្ថែមបន្ថយ ពន្លឺ កម្រិតពណ៌រូប កម្រិតច្បាស់ ត្រលប់រូបភាព ដាក់អក្សរពីលើរូប និងមុខងារជាច្រើនទៀត។
៣. Prisma Prismaគឺជាកម្មវិធីដែលអាចជប់អោយរូបថតរបស់អ្នកក្លាយទៅជាផ្ទាំងគំនូរដ៏ស្រស់ស្អាត បានយ៉ាងងាយស្រួលជាទីបំផុត។
៤. Typorama Typoramaគឺជាកម្មវិធីដាក់អក្សរលើរូបថត ដែលមានពុម្ពអក្សរបែបសិល្បៈស្អាតៗជាច្រើន ដែលអ្នកទាញយកមកដាក់លើរូបថតរបស់អ្នកបាន។
៥. Fused Fusedគឺជាកម្មវិធីដែលអាចអោយអ្នកបញ្ចូលរូប២ផ្សេងគ្នាអោយចូលជារូបតែមួយ។
៧. Lumis Lumis គឺជាកម្មវិធី ដែលមានStickersស្អាតៗជាច្រើនសម្រាប់ឲ្យអ្នកដាក់បន្ថែមទៅលើរូបថតរបស់អ្នក ហើយលើសពីនេះគឺយើងអាចដាក់បញ្ចូលរូបថតច្រើនឲ្យទៅជារូបតែមួយជាមួយ នឹងមុខងារ collage ទៀតផង។
កុំភ្លេចDownloadទាំងអស់គ្នាណា!
អត្ថបទ: ដាលីន