បំបែក​រឿង​ក្ដី ជា​មួយThe Great Escapeនៅ​សៀមរាប

  • 2016-11-21 02:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​លេង​សៀម​រាប​រាល់​ដង មាន​ដែល​បាន​សាក​ទៅ​ស៊ើប​រឿង​ក្ដី​នៅ? The Great Escape គឺ​ជា​កន្លែង​កម្សាន្ត​ប្លែក​អារម្មណ៍ ដែល​តម្រូវ​ឲ្យ​អ្នក​ ចូល​ទៅ​ដោះ​ស្រាយ​រឿង​ក្ដី​តាម​ចំណង់​ចំណូលចិត្ត មាន​ច្រើន​ជម្រើស​ដូចជា​ស្វែង​រក​កំណប់​ រក​មុខ​ឃាតក និង​ហែក​គុក​ជា​ដើម។ អ្នក​មាន​រយៈ​ពេល​៦០​នាទី​ដើម្បី​រក​ដំណោះ​ស្រាយ ដោយ​មាន​ភស្តុតាង និង​ គន្លឹះ​ជួយ​អោយ​អ្នក​រក​ឃើញ​ការ​ពិត។

 

ក្នុង​លក្ខខណ្ឌ​ដែល​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​ទៀត​នោះ ​អ្នក​ក៏​អាច​សុំ​ជំនួយ​ជា hintផង​ដែរ។ ល្បែង​កម្សាន្ត​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ រួម​ទាំង​ក្មេងៗ​ផង​ដែរ ព្រោះ​ថា វា​មាន​សុវត្ថិភាព​១០០% គ្រាន់​តែ​ជា​ចំណោទ​បញ្ហា​ប្រើ​ការ​គិត​តែ​ប៉ុណ្ណោះ។ តម្លៃ​គឺ ២០$ក្នុង​ម្នាក់​បើ​អ្នក​មាន​គ្នា​ពី ២-៤នាក់ និង ១៨$​បើ​មាន​គ្នា​ពី ៥-៦នាក់ និង10$​សម្រាប់​ក្មេង​ក្រោម១២ឆ្នាំ

 
 
 

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចុច​ទី​នេះ The Great Escape

 

http://greatescapecambodia.com/#FAQ

អត្ថបទ៖ ដាលីន